ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌប្ញស្សីកែវ សហការជាមួយ ក្រុមហ៊ុន វីរៈប៊ុនថាំ ចុះឧបត្ថម្ភស្បៀងអាហារដល់ ប្រជាពលរដ្ឋខ្វះខាតរស់នៅសហគមន៍ក្រីក្រ A និងB ក្នុងតំបន់ក្រហម នៃសង្កាត់ទួលសង្កែទី១

37

 

ភ្នំពេញ៖លោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងសហការី មានការចូលរួមពី លោល ឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈប៊ុនថាំ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បាននាំយកអំណោយទៅឧបត្ថម្ភដល់ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរស់នៅក្នុងសហគមន៍ សង្កាត់ទួលសង្កែទី១ ក្នុងការចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌ ក្នុងការទប់ស្កាត់ជំងឺឆ្លង កូវីដ-១៩ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ។

មន្ត្រីរដ្ឋបាលខណ្ឌប្ញស្សីកែវអំណោយ ទាំងនោះគ្រឿងឧបភោគបរិភោគ ដែលបានផ្តល់ជូននាឱកាសនេះរួមមាន អង្ករ ៨តោន មី ៤៤០០កញ្ចប់ សាច់គោ ២០០គីឡូក្រាម សាច់ជ្រូក ៤០០គីឡូក្រាម សាច់ក្រកសាច់ជ្រូក ២០០គីឡូក្រាម និងបន្លែ ២០០គីឡូក្រាម៕

អត្ថបទដែលជាប់ទាក់ទង