ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន និងប្រធានក្រុមប្រឹក្សាខណ្ឌ នាំយកអំណោយសម្ដេច ទាំងទ្វេរចែកជូនប្រជាពលរដ្ឋតាមខ្នងផ្ទះនាសម័យកូវីដ

404

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០១ខែឧសភាឆ្នាំ២០២១ នេះរដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ព្រុំ សំខាន់ ប្រធានក្រុមប្រឹក្សាខណ្ឌ ចំការមនដោយបានបន្តចុះចែកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជីវភាពខ្វះខាត និងកំពុងធ្វើចត្តាឡីស័កនៅតាមបន្ទប់ផ្ទះជួលនិងនៅតាមខ្នងផ្ទះនិមួយៗនៅសង្កាត់ផ្សារដើមថ្កូវ ចំនួន២៣១គ្រួសារ។ ហើយអំណោយចែកជូនប្រជាពលរដ្ឋ នាពេលនេះគឺជាគ្រឿងបរិភោគ។

ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌចំការមបថេង សុថុលដោយ បានមានមតិផ្ដាំផ្ញើរទៅដល់ បងប្អូនប្រជាពលរដ្ឋ អោយចិត្តទុកដាក់ចំពោះភ្លើងធូប ហ្គាសចម្អិន ដើម្បីបង្ការអគ្គីភ័យកើតឡើងជាយថាហេតុ ជាពិសេសទៀតនោះ ត្រូវចេះថែរក្សាអោយបានល្អ ក្នុងបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន៕ដោយសុវណ្ណភូមិ

អត្ថបទដែលជាប់ទាក់ទង