ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ល្បាតតាមរថយន្ត នៅតាមតំបន់បិទខ្ទប់ពណ៏លឿងទុំ និងតំបន់ក្រហម ដើម្បីពិនិត្យពីការអនុវត្តវិធានការបិទខ្ទប់ កាត់ផ្តាច់ជំងឺកូវីដ-១៩

407

 

ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញរសៀលថ្ងៃទី០១ខែឧសភានេះ បានធ្វើដំណើរល្បាតតាមរថយន្តនៅ ក្នុងមូលដ្ឋានមួយចំនួនក្នុងរាជធានីភ្នំពេញ ពិសេសនៅតំបន់ខ្ទប់ពណ៏លឿងទុំ និងតំបន់ក្រហម ។
ការចុះល្បាតខាងលើនេះធ្វើឡើងនៅតាមផ្លូវតូច ធំនានា ក្នុងភូមិសាស្ត្រ ខណ្ឌមានជ័យ ខណ្ឌពោធិ៍សែនជ័យ
ខណ្ឌសែន សុខ និងខណ្ឌទួលគោក ក្នុងគោលបំណងតាមដាន ត្រួតពិនិត្យទីតាំងបិទខ្ទប់និងនៅតាម មូលដ្ឋានទាំងនោះ ដើម្បីចង់ដឹងថា អាជ្ញាធរខណ្ឌ ក៏ដូចជាកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដែលដាក់នៅតាមគោលដៅទាំងនោះ បានបំពេញការងារតាមការណែនាំ របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្នុងកម្រិតណា ហើយកម្លាំង ដែលបានណែនាំឱ្យធ្វើការល្បាតក្នុងមូលដ្ឋានបិទខ្ទប់នោះ អនុវត្តបានក្នុងកម្រិតណាដែរ លើវិធានការបិទខ្ទប់ ដើម្បីបង្ការទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ-១៩នេះ។
គួរបញ្ជាក់ថា ៖ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នៅសាលារាជធានីភ្នំពេញ ស្តីពីវិធានការផ្សេង ចំពោះតំបន់ពណ៌លឿង លឿងទុំ និង តំបន់ក្រហម ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ កាលពីចុងខែមេសានេះ លោកឃួង ស្រេង បានបញ្ជាក់ហើយថា ៖
តំបន់ក្រហមគឺជាតំបន់ដែលអាជ្ញាធររាជធានីភ្នំពេញធ្វើការបិទខ្ទប់១០០ភាគរយហើយតំបន់រឿងទុំ ក៏ជាតំបន់មួយ ដែលអាជ្ញាធររាជធានីភ្នំពេញ ត្រូវបិទខ្ទប់យ៉ាងម៉ឺងម៉ាត់ផងដែរ ដើម្បីបង្ការនិងទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។ ការងារនេះលោកអភិបាលបានជំរុញឱ្យអាជ្ញាធរខណ្ឌ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវតែអនុវត្តអោយ មានប្រសិទ្ធភាព ដើម្បីកាត់អោយ បានការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ៕

អត្ថបទដែលជាប់ទាក់ទង