ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីឆេះផ្ទះនៅខេត្តកំពង់ឆ្នាំ! ប្តីជាអ្នកសម្លាប់ប្រពន្ធ និងកូន៦នាក់ ហើយដុតផ្ទះចោល

355

 

កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អៀរ ប៊ុនធឿន ស្នងការរង និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានប្រាប់ពីព័ត៌មានបឋម ស្ដីពីករណីភ្លើងឆេះផ្ទះ និងសម្លាប់មនុស្ស ៦ នាក់ ទាំងទារកនៅក្នុងពោះម្ដាយម្នាក់ផង ដែលបានកើតឡើងនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ លោកស្នងការរង បានឲ្យដឹងថា ករណីភ្លើងឆេះផ្ទះសម្លាប់មនុស្ស ៦នាក់ទាំងទារក នៅក្នុងពោះម្ដាយម្នាក់ផង ដែលបានកើតហេតុកាលពីយប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ នៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង កន្លងទៅនេះ គឺជាអំពើឃាតកម្ម ដែលឃាតករត្រូវបានសមត្ថកិច្ចវែកមុខឃើញហើយ។

លោកបញ្ជាក់ថា «ឃាតកគឺជាប្ដី និងជាឪពុក ដែលបានដុតផ្ទះសម្លាប់ប្រពន្ធ និងកូនខ្លួនឯង»៕

 

អត្ថបទដែលជាប់ទាក់ទង