ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌច្បារអំពៅ សុំឱ្យប្រជាពលរដ្ឋបង្កើន ការអនុវត្តវិធានការអនាម័យ និងការការពារខ្លួនពី Cvid-19

57

ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌ នៃគណៈអភិបាលខណ្ឌច្បារអំពៅ បានសុំអោយ ប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌ បន្តយកចិត្តទុកដាក់ អនុវត្តនូវវិធាននានា របស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺ Cvid-19 ។ ខណៈនៅរាជធានី ពិសេសមូលដ្ឋានសង្កាត់ច្បារអំពៅទី២ តំបន់យឿត្រី បានរកឃើញអ្នកវិជ្ជមាន Cvid-19 ជាបន្តបន្ទាប់ និងមានអ្នកស្លាប់ដោយសារជំងឺនេះ ផងដែរនោះដូច្នេះដើម្បីការពារកុំឱ្យ Cvid-19 បន្តឆ្លងក្នុងសហគមន៍ទៀត មានតែយើងទាំងអស់គ្នា ចូលរួមអនុវត្តតាម អនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់កុំឱ្យមូលដ្ឋាន យើងមានអ្នកឆ្លងជំងឺកូវីដ នៅក្នុងសហគមន៍យើង ។

លោកអភិបាលខណ្ឌច្បារអំពៅ បានស្នើឡើងដូចនេះ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្នុងពិធីចែកអំណោយ ជាមួយអង្កការផ្កាយសមុទ្រ ជូនដល់ប្រជាពលរដ្ឋ ប៉ះពាល់នៃព្រឹត្តិការសហគមន៍ ២០ កុម្ភៈ ដែលខ្វះខាតជីវភាព ចំនួន១២៥គ្រួសារ នៅសង្កាត់ច្បារអំពៅទី២ នៅបរិវេណវត្តច្បារអំពៅ ។

នៅក្នុងឱកាសនេះដែរ លោក ចេង មុនីរ៉ា ក៏បាននាំមកនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានសាខាកាកបាទក្រហម រាជធានីភ្នំពេញ ជូនចំពោះបងប្អូនប្រជាពលរដ្ឋយើង ដែលសម្ដេចតែង បានគិតគូរខ្ពស់ចំពោះបងប្អូន ដោយបានចាត់ឱ្យមន្ត្រីក្នុងមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយ មកចែកជូនបងប្អូននាពេលនេះ ដែលជាសក្ខីភាព មួយបញ្ជាក់ឲ្យឃើញបេះដូង សប្បុរសធម៌ និងសេចក្តីស្រលាញ់ ចេះចែករំលែក ជួយសង្គ្រោះ ដោយមិនប្រកាន់ពណ៌សប្បុរ ឬសាសនា និងនិន្នាការនយោបាយណាមួយឡើយ ពោលគឺធ្វើឡើងដោយ ទឹកចិត្តអាណិតស្រាលាញ់ និងស្របតាមពាក្យថា ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជាជានិច្ច ។

ក្នុងឱកាស​នេះ​លោកអភិបាលខណ្ឌ ក៏បានបង្ហាញពីការ យកចិត្តទុកដាក់ពី សំណាក់លោក​អភិបាល​រាជធានី​ដល់បងប្អូនកំពុងធ្វើចត្តាឡីស័ក ដែលជាអ្នករងផលប៉ះពាល់ នៃព្រឹត្តិការណ៍សហគម​ន៍ ​២០ កុម្ភៈ និង​សូមអោយបងប្អូន​រក្សា​អនាម័យ​ខ្លួនប្រាណ ពាក់ម៉ាស​អោយបានត្រឹមត្រូវ លាងសំអាតដៃ​អោយបានញឹកញា​ប់ រក្សាគំលាត​អោយបានឆ្ងាយពីគ្នា មុនប្រើប្រាសរបស់អ្វីមួយ ត្រូវតែលាងសំអាត​ អោយបានស្អាតល្អ បាញ់អាល់កុល ​និងត្រូវទៅទទួលការចាក់​វ៉ាក់សាំង​អោយបានទាន់ពេលវេលាងដែរ ។

លោកអភិបាលខណ្ឌបានទទូច សុំកុំអោយមានការជួបជុំគ្នា ជាទ្រង់ទ្រាយធំណាមួយ រូមទាំងពិធីសាសនានានាផងដែរ ដើម្បីទប់ស្កាត់នូវការចម្លង ឬការរីករាលដាល នៃជំងឺប្រភេទថ្មីៗ នៅក្នុងប្រទេសកម្ពុជា ដូចដែលប្រមុខរាជរដ្ឋាភិបាល បានប្រកាសប្រយុទ្ធប្រឆាំងទប់ស្កាត់ ការរីករាកដាលនៃជំងឺកូវីដ១៩នេះ ដើម្បីសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ។

លោកស្រី ជួប វិច្ឆិកា នាយិកាអង្កការផ្កាយសមុទ្រ បានបញ្ជាក់ថា អំណោយរបស់អង្កការផ្កាយសមុទ្រ រួមមាន ៖ អង្ករ ២០គីឡូក្រាម ត្រីខ ទឹកស៊ីអ៉ីវ ពងទា ឆៃប៉ូវ ម៉ាស និងសាប៊ូ ព្រមទាំងថវិកា ៤ម៉ឺនរៀលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង