ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪពុកដែលសម្លាប់ប្រពន្ធ និងកូនរបស់ខ្លួន ត្រូវបានតុលាការ ផ្តន្ទាទោសពីបទ ឃាតកម្មគិតទុកជាមុន

121

កំពង់ឆ្នាំង៖ កាលពីថ្ងៃទី១៣ ខែឧសភា នៅវេលាម៉ោង១០ ជនជាប់ចោតឈ្មោះ នន់ សារ៉េត អាយុ២៨ឆ្នាំ ត្រូវបានតុលាកាដំបូងខេត្តកំពង់ឆ្នាំង ផ្តន្ទាទោសពីបទឃាតកម្មគិតទុកជាមុនទៅលើជនរងគ្រោះ៥នាក់ និងបទលាក់បំបាំងភស្តុតាង។ ចែងក្នុងមាត្រាទី២០០ នៃក្រមព្រហ្មទណ្ឌ បទល្មើសឃាតកម្មគិតទុកជាមុន គឺមានពិន័យជាប់ពន្ធនាគារអស់មួយជីវិត។

ព្រឹត្តការណ៍ដែលបានកើតឡើងពិតប្រាកដ។
ដោយមានការស្នើរសុំយ៉ាងច្រើនពីមហាជន យើងអាចបញ្ចេញបន្ថែមនូវពត៌មានមួយជំនួនពាក់ព័ន្ធទៅនឹងភស្តុតាងដែលយើងបានរកឃើញនៅកន្លែងកើតហេតុ។

នៅវេលាម៉ោង០៨យប់ ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ ជនល្មើសបានមានជម្លោះយ៉ាងខ្លាំងជាមួយប្រពន្ធអាយុ៣៨ឆ្នាំរបស់ខ្លួននៅផ្ទះរបស់ពួកគេ ដែលស្ថិតនៅក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៍។ នៅពេលនោះក៏ជនល្មើសបានយកកន្រ្តៃទៅចាក់ប្រពន្ធរបស់ខ្លួនជាច្រើនលើកនៅលើផ្នែកទ្រូង បង្កអោយគាត់រងរបួសធ្ងន់ធ្ងរ បន្ទាប់មកជនល្មើសបានបន្តហឹង្សាទៅលើកូនរបស់ខ្លួនដែលមានអាយុ៣ឆ្នាំ បង្កអោយបាត់បង់ជីវិត។

ភស្តុតាងបានបង្ហាញយើងថាជនល្មើសបានបន្តប្រហារទៅលើកូនចុងរបស់ខ្លួន អាយុ៩ឆ្នាំ ដោយច្របាច់ក។ កូនភ្លោះពីរនាក់ទៀតដែលមានអាយុ៧ឆ្នាំ បានប្រទះឃើញអំពើទាំងនេះក៏រត់ចូលទៅក្នុងបន្ទប់គេងហើយកាន់ ឬអោបគ្នាដោយមានការភ័យខ្លាច។ ភស្តុតាងបានបង្ហាញយើងថាជនល្មើសបានខ្ទាស់សោរបន្ទប់គេងពីខាងក្រៅ។

បន្ទាប់មកជនល្មើសបានដុតពូក និងខោអាវដើម្បីផ្តើមអគ្គីភ័យ។ ជនល្មើសបានរងចាំនៅក្នុងផ្ទះរហូតដល់ពេលអគ្គីភ័យចាប់ផ្តើមរីករាលដាល ទាំងដឹងថាកូនភ្លោះពីរនាក់នៅមានជីវិតនៅឡើយ ហើយជាប់សោរនៅក្នុងបន្ទប់គេង។ ពេលដែលអគ្គីភ័យបានឆាបឆេះផ្ទះទាំងស្រុង ជនល្មើសបានចេញក្រៅផ្ទះ និងរងចាំរហូតដល់អ្នកជិតខាងប្រទះឃើញ។

ជនរងគ្រោះខ្លះបានស្លាប់ដោយរបួសរងមុនពេលអគ្គីភ័យ ហើយមួយចំនួនទៀតបានស្លាប់នៅក្នុងអគ្គីភ័យ។ សាកសពកូនភ្លោះត្រូវបានរកឃើញក្នុងស្ថានភាពអោបគ្នា។

ជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅយប់កើតហេតុ ហើយបានផ្តល់សេចក្តីបំភ្លឺមួយចំនួនទៅកម្លាំងសមត្ថកិច្ចរៀបរាប់អំពីការផ្តើមនូវអគ្គីភ័យនេះ។ ក្នុងពេលនោះ ក្រុមការងារជំនាញក៏បានចាប់ផ្តើមធ្វើកោសល្យវិច័យទៅលើសាកសព និងកន្លែងកើតហេតុទាំងស្រុង។ ពេលដែលក្រុមការងារបានរៀបរាប់ និងសួរអំពីភស្តុតាងវិទ្យាសាស្រ្តមួយចំនួនទៅកាន់ជនល្មើស គេក៏ចាប់ផ្តើមសារភាពពីអំពើឃាតកម្ម និងអគ្គីភ័យ។

នេះគឺជាអំពើដ៏ឃោឃៅលើសពីការស្មានរបស់អ្នកណាទាំងអស់។

ខ្ញុំសូមថ្លែងអំណរគុណទៅដល់កម្លាំងសមត្ថកិច្ចទាំងអស់គ្នាដែលបានជ្រោមជ្រែងក្នុងការស៊ើបអង្កេតមួយនេះ។ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង, សមាជិកនៃក្រុមការងារស៊ើបអង្កេតបទល្មើសមនុស្សឃាត (HIT) និងក្រុមការងារបច្ចេកទេស និងវិទ្យាសាស្រ្ត (FST) នៃអង្គភាពការពារកុមារ (CPU), និងអ្នកជំនាញនៅប្រទេសអូស្រ្តាលីទាំងអស់គ្នា ដែលបានរួមសហការជាមួយគ្នា និងធ្វើការបានយ៉ាងល្អប្រសើរដើម្បីស្វែងរកភាពពិតប្រាកដ និងយុត្តិធម៌ជូនជនរងគ្រោះ។

អត្ថបទដែលជាប់ទាក់ទង