ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស៊ីហ្គេមនៅវៀតណាម នាចុងឆ្នាំនេះនឹងត្រូវពន្យារពេល

89

ភ្នំពេញ៖ការប្រកួតកីឡាកម្រិតតំបន់ដែល ធ្វើរៀងរាល់ឆ្នាំសេស២ឆ្នាំម្ដងនោះ សម្រាប់២០២១នេះដែលគ្រោង ធ្វើនៅទីក្រុងហាណូយប្រទេសវៀតណាម ត្រូវបានពន្យារពេលហើយ ។
បើតាមការឲ្យដឹងពីឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគនៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការគណៈកម្មាធិការ
ជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣នោះថា គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានផ្ញើលិខិតទៅបណ្ដាប្រទេសសមាជិកអាស៊ាន ស្ដីពីការត្រៀមពន្យារពេលការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅរដ្ឋធានីហាណូយ នាចុងឆ្នាំ២០២១ ។
ចំពោះការសម្រេចពាក់ព័ន្ធនឹងការពន្យាពេលនេះ នឹងធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈអចិន្ដ្រៃយ៍ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នាថ្ងៃទី៩ ខែមិថុនាស្អែកនេះ ។
ថ្មីៗកន្លងមកនេះវៀតណាមបានបង្ហាញ ពីការប្ដេជ្ញាចិត្តថានឹងរៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយឲ្យ
ទាល់តែបានតែពេលនេះអ្វីៗទំនង ជាត្រូវផ្លាស់ប្ដូរហើយទោះបីកន្លងមក លោកNguyen Ngoc Thien រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាមបានប្រកាស ពីការមិនដកថយក៏ដោយ ។
សូមបញ្ជាក់ថាតាមការគ្រោងទុកព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី៣១២នេះនឹងធ្វើពិធីសម្ភោធ បើកការប្រកួតជាផ្លូវការនៅថ្ងៃទី២១វិច្ឆិកា នាពហុកីឡដ្ឋានជាតិMY DINH National Stadium និងបិទការប្រកួត នាថ្ងៃទី២ធ្នូឆ្នាំ២០២១ ។សូមបញ្ជាក់ថាការពន្យារនេះធ្វើឡើងក្រោម
ហេតុផលនៃជម្ងឺកូវីដ ១៩មិនត្រឹមតែមិនទាន់ស្រុតចុះ នោះទេតែមួយថ្ងៃៗ គឺកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ។
ប្រទេសក្នុងតំបន់ចំនួន១១ ដែលបានត្រៀម ចូលរួមក្នុងព្រឹត្តិការណ៍នេះ ។ កីឡាចំនួន៤០ប្រភេទដែល មានចំនួន៥២៦វិញ្ញាសានឹង
ត្រូវដាក់ឲ្យប្រកួត ៕

អត្ថបទដែលជាប់ទាក់ទង