ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

CAMSOS បន្តត្រួតពិនិត្យវឌ្ឍនភាព ការងារគណៈកម្មការហ្គេមព័ត៌មានវិទ្យា

125

ភ្នំពេញ៖គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)បានបៀកកិច្ចប្រជុំនាព្រឹកថ្ងៃទី៩មិថុនាក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតថោង ខុន អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដោយផ្តោតសំខាន់លើការត្រួតពិនិត្យ លើវឌ្ឍនភាពការងាររបស់ គណៈកម្មការហ្គេមព័ត៌មានវិទ្យា (Games- IT) ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ថ្លែងប្រាប់អ្នកកាសែតក្រោយកិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ថ្ងៃនេះ ឯកឧត្តមបណ្ឌិត ថោង ខុនបានអនុញ្ញាតឲ្យគណៈកម្មការជំនាញមួយនេះ បង្ហាញនូវវឌ្ឍនភាពការងាររបស់ខ្លួន ដោយបានបែងចែកប្រព័ន្ធគ្រប់គ្រងហ្គេមតាមរយៈ
ប្រព័ន្ធបច្ចេកវិទ្យា ដែលនេះគឺជាផ្នែកមួយ ដ៏សំខាន់នៃចរន្តមួយ ដែលធ្វើឲ្យខ្លឹមសារ ទិន្នន័យអាចរក្សាបាន ប្រកបដោយភាពហ្មត់ចត់។
ឯកឧត្តម បន្តថា ឯកឧត្តមបណ្ឌិត ថោង ខុន ក្រោមការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានCAMSOCតែងតែជំរុញឲ្យគ្រប់គណៈកម្មការ ជំនាញរបស់ខ្លួនទាំងអស់ធ្វើ យ៉ាងណាឲ្យសម្រួចកិច្ចការរបស់ខ្លួន រៀបចំឲ្យទាន់ពេលវេលា នៅត្រឹមឆ្នាំ២០២១ យើងរៀបចំឯកសារ គតិយុត្តិ ឯកសារបច្ចេកទេសទាំងអស់ រួមទាំងការរៀបចំធនធានមនុស្ស ឲ្យបានរួចរាល់ ហើយនៅឆ្នាំ២០២២យើងត្រូវត្រៀមលក្ខណៈ គ្រប់ទម្រង់ទាំងអស់ឲ្យបានរួចរាល់ទាំងអស់។
ដូច្នេះហើយក្នុងឆ្នាំ២០២១នេះ យើងឃើញថាគ្រប់គណៈកម្មការជំនាញ របស់ខ្លួនទាំងអស់កំពុងខិតខំធ្វើការងារ តាមជំនាញរបស់
ខ្លួន យ៉ាងសស្រាក់សស្រាំ ដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីជំរុញឲ្យផែន ការស្របឆ្ពោះទៅតាមគោលដៅរបស់ខ្លួន។ «ដូច្នេះ ហើយកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការហ្គេមព័ត៌មានវិទ្យា (Games IT) នេះ ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ចំពោះ ការរៀបចំផែនការមេរបស់ខ្លួន ដើម្បីដាក់សំណើរផែនការ សកម្មភាពជូនដល់ សម្តេចពិជ័យសេនាទៀ បាញ់ដើម្បីធ្វើ
ការអនុម័តនាពេលខាងមុខ»។
ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យានេះ មានសារៈសំខាន់ណាស់ ដែលយើងអាចបញ្ជូល ទៅក្នុងទិន្នន័យអំពីប្រភេទកីឡា ចំនួនកីឡាករ ចំនួនភ្ញៀវនិងទិន្នន័យបច្ចេកទេស គឺនឹងមាននៅក្នុងនេះទាំងអស់ ដែលវានឹងផ្តល់ភាពងាយស្រួល។នេះគឺជាបញ្ហាគន្លឹះក្នុងការគ្រប់គ្រងដឹកនាំ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជាយើង ដោយការគ្រប់គ្រងដឹកនាំ ខាងក្រៅ ហៅថាការគ្រប់គ្រងដឹកនាំ ដោយវិសាលភាព នៃទិដ្ឋភាពខាងក្រៅ រីឯការគ្រប់គ្រងដឹកនាំផ្នែកខាងក្នុង គឺក្រុមព័ត៌មានវិទ្យានេះហើយៗការគ្រប់គ្រង ទិន្នន័យព័ត៌មានវិទ្យា ជារបៀបរបបនៃការទទួលធ្វើម្ចាស់ផ្ទះ នៅក្នុងការប្រកួតហ្គេម ដូចជាការប្រកួតអូឡាំពិកហ្គេម កីឡាអាស៊ី និងស៊ីហ្គេម ជាដើមនេះ គឺគេធ្វើដូច្នេះដែរ ដើមបីងាយស្រួលក្នុងការផ្សព្វផ្សាយផង និងងាយស្រួលក្នុងការគ្រប់គ្រង សុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ផង ហើយរាល់អត្តសញ្ញាណ នៃអ្នកចូលរួមទាំងអស់ គឺស្ថិតនៅក្នុងប្រព័ន្ធបច្ចេកវិទ្យានេះទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង