ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សេណារីយោចំនួន ៣ សម្រាប់វៀតណាម ជ្រើសរើសក្នុងខណៈដែលចង់ពន្យារស៊ីហ្គេមទី២១នោះ

90

ភ្នំពេញ៖ក្នុងខណៈដែលវៀតណាម បង្ហាញពីចេតនាចង់ពន្យារ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ដែលខ្លួននឹងធ្វើជាម្ចាស់ផ្ទះនា
ចុងឆ្នាំ២០២១នេះគណៈអចិន្ដ្រៃយ៍នៃ បណ្ដាប្រទេសអាស៊ានបានកោះប្រជុំតាមប្រព័ន្ធZoom ភ្លាមៗនារសៀលថ្ងៃទី៩មិថុនា ។
ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង ជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម
ឆ្នាំ២០២៣មានប្រសាសន៍ថា នេះជាការប្រជុំក្នុងកម្រិតបច្ចេកទេសប៉ុណ្ណោះ មិនទាន់ដល់កម្រិតនយោបាយឡើយ ។បណ្ដាតំណាងនៃគណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសអាស៊ានភាគច្រើន លើសលុបបង្ហាញពីការមិនគាំទ្រ ចំពោះការពន្យារពេល ស៊ីហ្គេមលើកទី៣១ដល់ខែកក្កដាឆ្នាំ ២០២២ឡើយ ។
ការពន្យារពេលបែបនេះវាប៉ះពាល់ច្រើន ដែលក្នុងនោះមានទាំថវិកាជាតិ ដែលគេបានអនុម័តសម្រាប់ ស៊ីហ្គេមទៅហើយនោះមិនតែ
ប៉ុណ្ណោះឆ្នាំ២០២២អ្វីៗ មានការចង្អៀតណាស់ព្រោះមានទាំង ការប្រកួតកីឡាអាស៊ី ការប្រកួតយុទ្ធសិល្ប៍ និង ការប្រកួតកីឡាផ្សេងៗទៀត ។
ទោះជាយ៉ាងណាក៏ តំណាងនៃគណៈកម្មាធិការជាតិអូឡាំពិក ដែលជាសមាជិកនៃតំបន់អាស៊ាន បានដាក់ចេញនូវសេណារីយោចំ
នួន៣សម្រាប់ឲ្យវៀតណាមសម្រេចចិត្ត ។ ទី១ ៖គឺការរក្សាកាលបរិច្ឆេទដដែល ។ ទី២៖គឺពន្យារពេលទៅធ្វើ នៅឆ្នាំ២០២៥ ឬ ២០២៧ដែលឆ្នាំ
២០២៥ធ្វើនៅប្រទេសថៃ និង ឆ្នាំ២០២៧ ធ្វើនៅប្រទេសព្រុយណេដារុយហ្សាឡឹម ។ តែសេណារីយោទី២នេះ ត្រូវតែអាស្រ័យលើការយល់ព្រម
ពីប្រទេសថៃ និង ព្រុយណេដារុយហ្សាឡឹម ដែលជាម្ចាស់វេនត្រូវធ្វើជាម្ចាស់ផ្ទះ ជាមុនសិន ។ សេណារិយោទី៣គឺលើកទីឆ្នាំ២០២២ ។
ខាងភាគីវៀតណាម មិនទាន់ធ្វើការសម្រេចចិត្តភ្លាមៗ នៅឡើយទេ គឺត្រូវលើកសំណើទាំងនេះ យកទៅពិភាក្សាជាមួយរដ្ឋភិបាល
របស់ខ្លួនជាមុនសិន ។
ឯកឧត្តមវ៉ាត់ ចំរើន បានបញ្ជាក់ថានេះគ្រាន់តែជា ការស្ទង់មតិដោយមិនមាន ការសម្រេចចិត្តអ្វីឡើយ ។ នៅថ្ងៃទី២៤មិថុនាដែលជា
ការប្រជុំចុងក្រោយ ក្នុងកម្រិតបច្ចេកទេសជាមួយ ក្រុមប្រឹក្សាកីឡាអាស៊ី ៕

អត្ថបទដែលជាប់ទាក់ទង