ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គោព្រៃកម្ពុជា បញ្ចប់បេសកកម្ម ដោយចាញ់ទាំង៣ប្រកួត

116

ភ្នំពេញ៖សម្រាប់បាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ចប់ហើយបន្ទាប់ពីប្រកួតចាញ់ ក្រុមជម្រើសជាតិអ៊ីរ៉ង់លើទឹកដីបារ៉ែនដែលជា
ទឹកដីកណ្ដាលនាយប់ថ្ងៃទី១១មិថុនានោះ ។
ក្នុងការប្រកួតនោះក្រុមកម្ពុជា ចាញ់ក្រុមអ៊ីរ៉ង់០ទល់១០ ។៤៥នាទីនៃតង់ទី១ក្រុមអ៊ីរ៉ង់បាននាំមុខក្រុមកម្ពុជា៤គ្រាប់ទៅហើយលុះ
មកដល់តង់ទី២អ៊ីរ៉ង់បានទាត់បាល់ បញ្ចូលក្រុមកម្ពុជាបានចំនួន៦គ្រាប់ថែមទៀត ។ចប់ការប្រកួតកម្ពុជាចាញ់ក្រុមអ៊ីរ៉ង់០ ទល់ ១០ ។សូម
បញ្ជាក់ថា៣ប្រកួតនៃព្រឹត្តិការណ៍2022 FIFA World Cup qualification – AFC Second Round៨ទល់០ ចាញ៉អ៊ីរ៉ាក់១ទល់ ៤
និងចាញ់បារ៉ែន០ទល់១០ ។ កាលពីជំនួបនៅជើងទី១កម្ពុជាចាញ់បារ៉ែន០ទល់១៤ឯណោះ ។តាមការកត់សម្គាល់ការប្រកួតជាមួយអ៊ីរ៉ង់លើក
នេះកម្ពុជាលេងបានប្រសើរជាងជំនួបលើកមុន ។
គ្រូបង្វឹកអ៊ីរ៉ង់លោកDragan Skosic បានថ្លែងក្នុងសន្នសីទកាសែត ក្រោយបញ្ចប់ការប្រកួតថា<យើងពិតជាមានការអាណិតអាសូរ
ដែលគូប្រកួតរបស់យើងខ្សោយ>។លោកបន្តថា<ក្រុមរបស់អ៊ីរ៉ង់ពិតជាលេង ដោយមាន សមត្ថភាពខ្ពស់ជាងគូប្រកួតក្រុមរបស់អ៊ីរ៉ង់ បានលេងហើយអាចបញ្ចប់ការប្រកួតដោយលទ្ធផលពេញចិត្ត> ។
ក្រុមជម្រើសជាតិអ៊ីរ៉ង់នៅបន្តលេងមួយប្រកួតទៀត ជាមួយក្រុមអ៊ីរ៉ាក់ដើម្បីប្រជែងយក ចំណាត់ថ្នាក់លេខ ១ ក្នុងខណៈដែលក្រុម
កម្ពុជាត្រូវវិលត្រឡប់មកផ្ទះវិញនោះ ៕

អត្ថបទដែលជាប់ទាក់ទង