ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការរៀបធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជា នៅតែប្ដេជ្ញាចិត្តដដែល

155

ភ្នំពេញ៖ អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំ
ពិកកម្ពុជាឯកឧត្តមវ៉ាត់ ចំរើនអះអាងថាកម្ពុជានៅតែរក្សាជំហរយ៉ាងរឹងមាំ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា
ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ តាមពេលពេលវេលាដែលបាន កំណត់យកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ គឺជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការស៊ីហ្គេម។
ឯកឧត្តមលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំអនឡាញជាមួយ បណ្តាប្រទេសទាំងអស់ ដែលជាសមាជិកនៃសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះនៅក្នុងឱកាសដែល ម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣១ចុងឆ្នាំ២០២១ វៀតណាមបានលើកសំណើរពិភាក្សា អំពីការពន្យារពេលពីឆ្នាំ២០២១ទៅឆ្នាំ២០២២ ឬពន្យាពេលរយៈពេលវែង។
ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ដោយសារតែការជូនដំណឹងរបស់ម្ចាស់ផ្ទះ ស៊ីហ្គេម វៀតណាម បានជូនដំណឹងអំពីការពន្យារ ពេលស៊ីហ្គេមឆ្នាំ២០២១នេះ ទើបធ្វើឲ្យមានការលើកឡើងនានា នូវការលំបាកនានាក៏ដូចជា ភាពមិនច្បាស់លាស់ នៃដំណើរការស៊ីហ្គេម លើកទី៣១ ដែលគ្រោងពីថ្ងៃទី២១វិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។ ហេតុនេះទើបឯកឧត្តម ក្នុងនាមតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ជំហរជាថ្មីនៃដំណើរការឆ្ពោះ ទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (បន្ទាប់ពីស៊ីហ្គេមវៀតណាម) មិនប្រែប្រូល មិនបោះបង់គម្រោងផែនការ ដែលកំពុងខិតខំយ៉ាងខ្លាំងក្លារបស់កម្ពុជានោះឡើយ។
«បើចង់ប្រែប្រួលពេលវេលា ឬការកំណត់ផ្សេងៗ ទាល់តែយើងស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជា យើងដូចគ្នា ពីព្រោះស៊ីហ្គេម គឺម្ចាស់ផ្ទះជាអ្នកសម្រេច លើការងាររៀបចំ និងនយោបាយផ្សេងៗទៀត។ ដូច្នេះហើយ យើងនឹងរង់ចាំមើល ការសម្រេចរបស់ស៊ីហ្គេម ឆ្នាំ២០២១នៅវៀតណាម ហើយវាចេះតែមានផលប៉ះពាលខ្លះៗ ហើយដោយសារអ្វីៗដែលយើងគ្រោង ដែលនឹងត្រូវដើរទៅជាបន្តបន្ទាប់ នៃដំណើរការស៊ីហ្គេម វាអាចនឹងផ្តល់ផលប៉ះពាល់ខ្លះ នៃការលើកពេលស៊ីហ្គេម នៅវៀតណាមនេះ។
ឯកឧត្តមបង្ហាញនូវការជឿជាក់ថា វាមិនប៉ះពាល់អ្វីច្រើនទេ ដល់ដំណើរការស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣ ដូច្នេះហើយកម្ពុជាយើង នៅតែរក្សាជំហររឹងមាំនៃដំណើរការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ដដែល»។
ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)នៅតែបន្តធ្វើការងារជាប្រចាំ ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងក្រោមការដឹកនាំពី ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC ដើម្បីធ្វើយ៉ាងណាសម្រួច គោលដៅឲ្យទទួលបានជោគជ័យ ជាប្រវត្តិសាស្ត្រជាលើកដំបូងនៃ ស៊ីហ្គេមលើកទី៣២ និងព្រឹត្តិការណ៍កីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ ជារួម គឺកម្ពុជានៅតែបន្តកិច្ចខិតខំ ប្រឹងប្រែងតាមផែនការ យុទ្ធសាស្ត្ររបស់ខ្លួន ដោយមិនរង់ចាំ ឬមិនទោមនស្សទៅ នឹងសភាពការណ៍ប្រែប្រួល ឬមិនប្រែប្រួល របស់ស៊ីហ្គេមរៀតណាមនោះទេ។
យើងដឹងថា កម្ពុជារឹងមាំនៅ ក្នុងផែនការរបស់យើង ហើយបណ្តាប្រទេសទាំងអស់ ក្នុងអាស៊ីអាគ្នេយ៍សប្បាយចិត្ត អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះជំហរនៃ ការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ ដោយកម្ពុជាកំពុងខិតខំ ធ្វើកិច្ចការយ៉ាងច្រើនប្រកបដោយ ភាពស្វាហាប់ ដែលនេះគឺជាការមើលឃើញ របស់អន្តរជាតិហើយយើងក៏រីករាយដែល ថ្នាក់ដឹកនាំកម្ពុជាបានជំរុញឲ្យយើង បន្តធ្វើកិច្ចការទាំងអស់នេះ ជាប់ជាប្រចាំឥតងាករេឡើយ៕

អត្ថបទដែលជាប់ទាក់ទង