ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករប្រណាំងកង់ជម្រើសជាតិកម្ពុជា បានទៅដល់ប្រទេសបារាំង ដើម្បីហ្វឹកហាត់

100

ភ្នំពេញ៖ ក្រុមជម្រើសជាតិកីឡាទោចក្រយានជម្រើសជាតិកម្ពុជា ចំនួន៣រូបបានទៅដល់ប្រទេសបារាំង ហើយដើម្បីហ្វឹកហាត់នៅ
ទីនោះរយៈពេល៣ខែ ។
បើតាមការឲ្យដឹងពីលោកនូ ចំរើនដែលជាអគ្គលេខាធិការរបស់សហព័ន្ធប្រណាំងទោចក្រយាននោះថាពួកគេបានចេញដំណើរទៅ
ប្រទេសបារាំងកាលពីល្ងាចថ្ងៃទី១២ហើយល្ងាចថ្ងៃទី១៣មិថុនាគេបានទៅដល់ប្រទេសបារាំងដោយសុវត្ថិភាព ។
នេះជាជាលើកដំបូងដែលក្រុមជម្រើសជាតិកង់កម្ពុជា បានទៅហ្វឹកហាត់បង្កើនបច្ចេកទេស នៅតំបន់អឺរ៉ុបក្រោមការជួយជ្រោមជ្រែង និងទទួលបានឧបត្ថម្ភទាំងស្រុង ពីលោកស្រី ប៉ែន ស្រីមុំ ប្រធានសមាគមកីឡាប្រណាំងកង់កម្ពុជា (Cambodia Cycling Accademy-CCA) ដែលមានទីស្នាក់ការនៅប្រទេសបារាំង និងកម្ពុជាដោយសមាគមរបស់លោកស្រី នឹងជួយដល់ការស្នាក់នៅហូបចុក និងការធ្វើដំណើរទៅមកក្នុងការហ្វឹកហាត់ និងការប្រកួតដកស្រង់បច្ចេកទេស ជាមួយក្រុមជំនាញកម្រិតខ្ពស់នៅបារំាង។ កីឡាករទាំង៣រូបនោះមានកីឡាករ គឹម ចាន់ធូ, សាន ណាម៉ា ,កីឡាករ សាន ណាម៉ាវ និងគ្រូបង្វឹកម្នាក់ គឺលោក ខ្លូត ករណី ។
លោកអគ្គលេខាធិការរូបនេះអះអាងទៀតថា ការហ្វឹកហាត់នៅក្រៅប្រទេសនេះ ត្រូវបានធ្វើឡើងក្រោមការជួយជ្រោមជ្រែង លើកទឹកចិត្តយ៉ាងខ្លាំងក្លាពី ឯកឧត្តមប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន ដោយធ្វើយ៉ាងប្រឹងប្រែងជំរុញឲ្យគុណភាព បច្ចេកទេសរបស់កីឡាករកីឡាការិនីប្រណាំងកង់ ទទួលបានលទ្ធផល កាន់តែល្អប្រសើរបន្ថែមទៀត សម្រាប់ការប្រកួត អន្តរជាតិជាពិសេស គឺការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។តាមការគ្រោងទុកនាពេលខាងមុខ សហព័ន្ធនឹងបញ្ជូនកីឡាការិនី១ក្រុមទៀត ចេញទៅហ្វឹកហាត់នៅក្រៅប្រទេសដែរ។
លោកខ្លូតករណីគ្រូបង្វឹកកីឡាទោចក្រយាន ជម្រើសជាតិកម្ពុជាបានប្រាប់ឲ្យដឹងនៅ ពេលចេញដំណើរថា ការទៅហ្វឹកហាត់នៅប្រទេស បានបារាំងលោកជឿជាក់ថា ការហ្វឹកហាត់នៅប្រទេសអឺរ៉ុប ជាលើកដំបូងរបស់កម្ពុជានេះ នឹងជួយបង្កើនគុណភាពបច្ចេកទេស កីឡាករយើងកាន់តែល្អប្រសើរបន្ថែមទៀត ពីព្រោះថា យើងនឹងមានការប្រកួតធំៗ ជាច្រើនទៀត ជាពិសេស គឺគោលដៅស៊ីហ្គេម នៅប្រទេស ចុងឆ្នាំ២០២១ ឬអាចឆ្នាំ២០២២ និងស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
កីឡាករប្រណាំងកង់គក់ទាំង៣រូបនេះ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការខិតខំ បន្តការហ្វឹកហាត់នៅប្រទេសបារំាងដើម្បីបង្កើនគុណភាពបច្ចេកទេស ជាមួយក្រុមកីឡាករអាជីព នៅប្រទេសបារំាងនិងនាំយកនូវសិទ្ធផលពីការហ្វឹកហាត់នោះ មកបម្រើដល់ការប្រកួតនានា សម្រាប់ជាតិកម្ពុជា នាពេលខាងមុខ ជាបន្ទាបន្ទាប់ ជាពិសេស គឺគោលដៅការទទួល ធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តែម្តង៕

អត្ថបទដែលជាប់ទាក់ទង