ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈកម្មការអ្នកស្ម័គ្រចិត្ត ត្រូវបាន ឯកឧត្តមបណ្ឌិត ថោង ខុន វាយតម្លៃខ្ពស់

71

ភ្នំពេញ៖ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេមឆ្នាំ២០២៣(CAMSOC)មានប្រសាសន៍ក្រោយបញ្ចប់
កិច្ចប្រជុំនេះថាគណៈកម្មការអ្នកស្ម័គ្រចិត្តនាព្រឹកថ្ងៃទី១៥មិថុនាថា គណៈកម្មការនេះជាគណៈកម្មការ ពិសេសមួយសម្រាប់ប្រមូលផ្ដុំនូវ ធនធានមនុស្ស ឬកងកម្លាំងការងារ ដ៏សំខាន់ សម្រាប់ជួយដល់ព្រឹត្ដិការណ៍រៀបចំការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣ដែលបានបង្កើតឡើងនោះ។
ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលជាប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ចំពោះ ការវៀបចំផែនការសកម្មភាពនៃគណៈកម្មការអ្នកស្ម័គ្រចិត្ត។
ឯកឧត្តមបណ្ឌិតថោង ខុនបាន វាយតម្លៃខ្ពស់ចំពោះការដឹកនាំ ការគ្រប់គ្រងការរៀបចំផែនការ និងមានភាពគ្រប់ជ្រុងជ្រោយរបស់
ឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការក្រសួង អប់រំយុវជន និង កីឡា ដែលធ្លាប់មាន បទពិសោធខ្ពស់ដែរ។ យើងឃើញថា អ្វីដែលជ្រើសរើសនៃការរៀបចំ របៀបនៅក្នុងបទបង្ហាញនេះ គឺមានភាពលម្អិតល្អនិងមាន យុទ្ធសាស្ត្រច្បាស់លាស់ហើយ បានដាក់ចេញនូវយន្ដការប្រទាក់ក្រឡាគ្នា បានយ៉ាងល្អទាំងការបណ្ដុះបណ្ដាល ទាំងប្រភពនៃការរៀបចំជ្រើសរើស អ្នកស្ម័គ្រចិត្តហើយក៏ដូចជា ការធ្វើឲ្យអ្នកស្ម័គ្រចិត្តក៏មានសមត្ថភាព គ្រប់គ្រាន់ក្នុងការធ្វើឲ្យព្រឹត្តិការណ៍ទាំងមូល ជោគជ័យឬមិនជោគជ័យទៅលើ អ្នកស្ម័គ្រចិត្តដែលមាន នៅគ្រប់ទីកន្លែងទាំងអស់ នៅក្នុងពេលប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
ឯកឧត្តមបន្តថា អ្វីដែលជ្រើសរើស សម្រាប់ការរៀបចំ របៀបរបបការងារ នៅក្នុងបទបង្ហាញនេះ គឺមានភាពលម្អិតល្អ ហើយមានយុទ្ធសាស្ត្រច្បាស់លាស់ ហើយមានដាក់ចេញនូវ យន្ដការប្រទាក់ក្រឡាគ្នា បានល្អទាំងការបណ្ដុះបណ្ដាល ទាំងការប្រភពនៃការ រៀបចំជ្រើសរើសអ្នកស្ម័គ្រចិត្ត ហើយក៏ដូចជាការធ្វើឲ្យអ្នកស្ម័គ្រចិត្តក៏មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើឲ្យព្រឹត្តិការណ៍ទាំងមូល ជោគជ័យ ឬមិនជោគជ័យទៅលើ អ្នកស្ម័គ្រចិត្តដែលមាន នៅគ្រប់ទីកន្លែងទាំងអស់ នៅក្នុងពេលប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។
ឯកឧត្តមបន្ថែមថានេះ ជាការពិនិត្យឡើងវិញ ហើយការដាក់ចេញនូវយុទ្ធសាស្ត្រ ការរៀបចំច្បាស់លាស់ អំពីឯកសារយុទ្ធសាស្ត្រ
នយោបាយនិងផែនការ សកម្មភាពការងាររបស់ខ្លួន ពីមួយដំណាក់កាលទៅមួយ ដំណាក់កាល រហូតដល់ឆ្នាំ២០២៣ដែលយើងត្រូវការប្រ
មាណ១ម៉ឺននាក់។ នៅក្នុង ចំនួននេះអ្នកស្ម័គ្រចិត្ត នៅក្នុងប្រទេស និងអ្នកស្ម័គ្រចិត្តនៅ ក្រៅប្រទេស ហើយជនពិការក៏ត្រូវ បានអនុញ្ញាតឲ្យធ្វើជាអ្នកស្ម័គ្រចិត្តដែររួមទាំង មនុស្សចាស់ៗ  ក្នុងកម្រិតណាមួយដែលគាត់នៅមានកាយសម្បទា អាចធ្វើការបានដឹងព័ត៌មាន ក៏អាចចូល ក្នុងរួមក្នុងក្រុមអ្នកស្ម័គ្រចិត្តបាន ដែរដូចជាគ្រូបង្វឹក មន្ត្រី កីឡាករចាស់ៗ ដែលគាត់ចង់ឃើញ និងចង់ចូលរួម ពោលគឺបើកចំហឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់។
ជាទូទៅការរៀបចំឲ្យមានអ្នកស្ម័គ្រចិត្ត គឺការរៀបចំកម្លាំងមនុស្សឲ្យពេញលក្ខណៈ ក្រៅពីកម្លាំងជំនាញ ក្រៅពីកម្លាំងបច្ចេកទេស គឺកម្លាំងអ្នកស្ម័គ្រចិត្តនេះហើយ ដែលជាតម្លៃពិសេស សម្រាប់ជោគជ័យនៃស៊ីហ្គេម បើខ្វះពួកគាត់គឺកម្លាំងរបស់យើងមិនគ្រប់គ្រាន់ទេ អ៊ីចឹងនៅក្នុងនេះ គឺយើងបានធ្វើទៅតាម ផែនការមេរបស់ស៊ីហ្គេម ដោយរលូនហើយមាន ទំនុកចិត្តខ្ពស់នៅក្នុងការរៀបចំ»។
ក្នុងឆ្នាំ២០២១នេះ ឯកសារយុទ្ធសាស្ត្រ ឯកសារការងារនានា ត្រូវតែរៀបចំឲ្យបានរួចរាល់ទាំងអស់ហើយនៅឆ្នាំ២០២២ គឺយើងគ្រាន់តែចាប់ផ្តើមធ្វើការតាម ផែនការដែលបានរៀបចំនេះប៉ុណ្ណោះ មានន័យថា ពីមួយដំណាក់កាល ទៅមួយដំណាក់កាលមួយ គឺត្រូវបានរៀបចំជា ឯកសារយុទ្ធសាស្ត្រឯកសារសំខាន់ៗ នៅក្នុងជំនាញនីមួយៗ ដែលហៅថាសៀវភៅការងារ ឬសៀវភៅគ្រប់គ្រងព្រឹត្ដិការណ៍កីឡាស៊ីហ្គេម ដើម្បីតម្រង់ទិសការងាររបស់ខ្លួន ឆ្ពោះទៅរកគោលដៅច្បាស់លាស់នៃការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
រីឯចំពោះការបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្រ ជាទូទៅ គឺនឹងធ្វើឡើងមុនរយៈពេល៦ខែ មុនហ្គេមចូលមកដល់ ពោលគឺនៅចុងឆ្នាំ២០២២ យើងនឹងបើកការ បណ្តុះបណ្តាលដោយផ្ទាល់។ ប៉ុន្តែមុនរយៈពេលនេះ យើងនឹងអាចចែកជូននូវមេរៀន ឬរៀនតាមប្រព័ន្ធអនឡាញ ជាជំហានៗជាមុនសិន។ អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវតែទទួលបាន នៅក្នុងវគ្គអប់រំបណ្តុះបណ្តាល ដើម្បីឲ្យយល់ដឹងអំពីតួនាទី ភារកិច្ចថាតើពួកកាត់ត្រូវធ្វើអ្វីខ្លះ រៀបចំខ្លួនយ៉ាងណាខ្លះ ក្នុងគោលដៅទទួលស្វាគមន៍ ភ្ញៀវមកស៊ីហ្កេម ឆ្នាំ២០២៣ នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង