ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចុះកាយសំរាមក្នុងអណ្ដូងលូ ស្ដាតនិង ប្រព័ន្ធលូរ ដែលនៅចំណុចស្ពានអាកាសចោមចៅ តាមបណ្តោយផ្លូវជាតិលេខ០៤ និង មុខវត្តទួលសុភាឃួន

51

ភ្នំពេញ៖លោក អុិត ជំនិត អភិបាលរងខណ្ឌពោធិ៍សែនជ័យ និង លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ កាលពីទី១៨ខែមិថុនា ឆ្នាំ២០២១ បានចុះពិនិត្យអណ្ដូងលូ ស្ដាតនិង ប្រព័ន្ធលូរ ដែលនៅចំណុចស្ពានអាកាសចោមចៅ តាមបណ្តោយផ្លូវជាតិលេខ០៤ និង មុខវត្តទួលសុភាឃួន តាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ភ្ជាប់និងផ្លូវជាតិលេខ៤ ក្នុងមូលដ្ឋាន សង្កាត់ចោមចៅទី៣ កាយសំរាម និង បូមលូ ដើម្បីបញ្ជ្រាសការស្ទះនៅប្រព័ន្ធបង្ហូរទឹកលូ កុំឲ្យមានការជនលិច នៅតំបន់មួយចំនួនពេល ដែលមានភ្លៀងធ្លាក់ខ្លាំង ។

ក្នុងឱកាសនោះអាជ្ញាធរ សង្កាត់ចោមចៅទី៣ សូមសំណូមពរដល់ ប្រជាពលរដ្ឋដែលរស់ នៅជុំវិញទីតាំងប្រព័ន្ធប្រឡាយ លូនៅអមផ្លូវជាតិលេខ០៤ និង អ្នកធ្វើដំណើរសូម មេត្តាកុំបោះសំរាមចូលក្នុងប្រឡាយ ក៏ដូចជាមុខដឺហ្គែរ ជាហេតុនាំឲ្យមាន ការស្ទះនៅចរន្តទឹកហូរ ៕

អត្ថបទដែលជាប់ទាក់ទង