ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើករថយន្តលឿន បុករនាំងការពារផ្លូវ របួស៧នាក់

156

កោះកុង៖ មានករណីគ្រោះថ្នាក់ចរាចរ រថយន្តកាមរីឆ្លាមបើកជ្រុលចង្កូត បុករនាំងការពារផ្លូវ កាលពីថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៨ នៅវេលាម៉ោង ១៨ នៅចំណុចស្ពានទី ៣ ជិតអង់តែនទី ៥ ត្រង់ចន្លោះគីឡូមែត្រលេខ ១៣៨-១៣៩ បណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បណ្តាលឲ្យរងរបួសចំនួន ៧ នាក់ ។នេះបើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកោះកុង។ប្រភពដដែលបានបញ្ជាក់ថា អ្នករងរបួសចំនួន ៧ នាក់មាន មនុស្សចាស់ចំនួន ៣ នាក់ ស្រី ២ នាក់ ក្មេងចំនួន ៤ នាក់ ស្រី ២ នាក ចំណែកអ្នកបេីកបររថយន្តឈ្មោះ កែវ វិទូ ភេទប្រុស ។ ពួកគេេត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

អត្ថបទដែលជាប់ទាក់ទង