ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បិទជាបណ្តោះអាសន្ន ផ្សារលើ បន្ទាប់ពីបាន រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ធ្លាប់បានចេញ-ចូលទីតាំងនេះ

51

 

កំពង់ឆ្នាំង ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចបិទជាបណ្តោះអាសន្នផ្សារលើ ក្នុងភូមិសាស្រ្តភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះទៅ រហូតមានសេចក្តីសម្រចថ្មី។

រដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រេចត្រូវបិទជាបណ្តោះអាសន្នផ្សារលើ ក្រុងកំពង់ឆ្នាំង ក្នុងភូមិសាស្ត្រភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ តទៅរហូតដល់មានការសម្រេចជាថ្មី។ ការបិទជាបណ្តោះអាសន្នទីតាំងខាងលើនេះ ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ” បន្ទាប់ពីបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ធ្លាប់បានចេញ-ចូលទីតាំងខាងលើ។

ក្នុងអំឡុងពេលបិទជាបណ្តោះអាសន្ននេះ រដ្ឋបាលខេត្តមានវិធានការដូចខាងក្រោម៖ ហ៊ុំព័ទ្ធទីតាំងផ្សារលើទាំងមូល ផ្អាកសកម្មភាពលក់ដូរ និងការចេញ-ចូលទីតាំងនេះ ។ តម្រូវឱ្យអាជីវករផ្សារលើទាំងអស់ធ្វើចតាឡីស័កតាមលំនៅឋាន និងទីសំណាក់រៀងៗខ្លួន ឱ្យបានម៉ត់ចត់តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាក។

ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់ចេញ-ចូល និងអ្នកមានការពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងទីតាំងខាងលើ ត្រូវតាមដានសុខភាពរបស់ខ្លួនជាប់ជាប្រចាំ និងសូមប្រញាប់ទំនាក់ទំនងមកក្រុមការងារមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ឬ មណ្ឌលសុខភាពដែលនៅជិតបំផុត ដើម្បីយកសំណាកធ្វើតេស្តជាបន្ទាន់ ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ នេះ តទៅរៀងរាល់ម៉ោងធ្វើការ និងត្រូវធ្វើចត្តាឡីស័កស្របតាមការណែនាំ៕

 

អត្ថបទដែលជាប់ទាក់ទង