ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាប្រេីកាំបិត ភ្ជង់យកទ្រព្យសម្បត្តិ ប្រជាពលរដ្ឋតាម ដងផ្លូវចំនួន០២នាក់ ត្រូវឃាត់ខ្លួន

42

ក្រុងបាត់ដំបង៖ កាលពីយប់ថ្ងៃទី២៣ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ០០និង៣០ នាទីឈានចូលថ្ងៃទី២៤ខែកក្កដា ឆ្នាំ២០២១នៅ ចំណុចភូមិចំការឫស្សីសង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាយោបល់ លោកវរសេនីយ៍ឯក លឹមពុទ្ធីឡាស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌនិង ដោយបានការសម្របសម្រួល លើនីតិវិធីពីឯកឧត្តមកែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាបធ្វេីការបង្ក្រាប ករណីលួចមានស្ថានទម្ងន់ទោស (ប្រេីប្រាស់កាំបិតភ្ជង់ យកម៉ូតូនិងទូរស័ព្ទដៃ) ០១ករណី និងបានធ្វេីការនាំខ្លួន ជនសង្ស័យឈ្មោះឡាច ងួនយី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិ ១៣មករាសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ដេីម្បីធ្វេីការសាកសួរស្រាវជ្រាវ ។

សូមជម្រាបជូនថា មូលហេតុដែលឈាន ដល់ការឃាត់ខ្លួនមុខសញ្ញារូបនេះ គឺបន្ទាប់ពីមុខសញ្ញាខាងលេី និងបក្សពួកគេ បានធ្វេីសកម្មភាព ដោយប្រេីប្រាស់កាំបិតភ្ជង់ យកម៉ូតូនិងទូរស័ព្ទដៃ ពីជនរងគ្រោះ ឈ្មោះ ឃុយ ចាន់ដារ៉ាវត្តី ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបងកាលពីថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២១វេលាម៉ោង ប្រមាណ០៤និង០០នាទីនៅចំណុចភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបងនិងបាន ធ្វេីសកម្មភាពដោយ ប្រេីប្រាស់កាំបិតភ្ជង់ យកទូរស័ព្ទដៃម៉ាក HUAWEI ពណ៌មាសពីជនរងគ្រោះឈ្មោះ ព្រួញ សុភក្រ្ត័ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ វេលាម៉ោង ០២និង៣០ នាទី នៅចំណុចភូមិចំការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ផ្តេីមពីការសាកសួរស្រាវជ្រាវនេះ ជនសង័្សយខាងលេី បានសារភាពអំពីសកម្មភាពរបស់ខ្លួន រួមជាមួយនឹងបក្សពួកម្នាក់ទៀត ដែលរួមគ្នាធ្វេីសកម្មភាព ដូចករណីខាងលេី ហេីយនៅវេលាម៉ោង ១០និង៤៨នាទីថ្ងៃដដែល នេះសមត្ថកិច្ចបានសម្រេច នាំខ្លួនបក្សពួកគេនោះម្នាក់ទៀត នៅចំណុចបន្ទប់ជួលស្ថិតក្នុងក្រុមទី០៥ ភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង គឺឈ្មោះ សារ៉ម លី ហៅ ជីន ភេទប្រុស អាយុ៤២ ឆ្នាំមានទីលំនៅភូមិដាំស្ពៃសង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

-*វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូម៉ាក ហុងដា ឃ្លីក ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ លេខតួ 5211887លេខម៉ាស៊ីន 0211887គ្មានស្លាកលេខ ០១ គ្រឿង ( ជារបស់ជនរងគ្រោះ )
– ទូរស័ព្ទដៃម៉ាកHUAWEIពណ៌មាស០១ គ្រឿង ( ជារបស់ជនរងគ្រោះ )
– ដំបងដែកពណ៌ខ្មៅ ០១ ដេីម
– កាំបិតកែច្នៃដងដែក ០១ ដេីម
– ឧបករណ៍សម្រាប់ប្រេីប្រាស់គ្រឿងញៀន មួយចំនួន
– ប្រាក់ដុល្លាក្លែងក្លាយ មួយចំនួន

បច្ចបច្ចុប្បន្នការិយាល័យជំនាញ កំពុងរៀបចំ កសាងសំណុំរឿង ដេីម្បីបញ្ជូនទៅ សាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង