ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវជាតិលេខ២ នៅចាក់អង្រែលើ, ក្រោម ក្លាយជាផ្លូវដី និងស្ទះឡានខ្សាច់ តែអាជ្ញាធរខណ្ឌមានជ័យអត់ខ្វល់…!

89

 

ភ្នំពេញ ៖ តាមការសង្កេតមើលជាស្ដែង ជារៀងរាល់ថ្ងៃពិសេសនៅពេលព្រឹកព្រលឹម និងពេលល្ងាច ដែលចរាចរណ៍តាមដងផ្លូវជាតិលេខ២ នៅតំបន់ចាក់អង្រែលើ និងចាក់អង្រែក្រោម ដោយចរាចរណ៍មានការ មមាញឹកស្របពេលម៉ោងនាព្រឹកព្រលឹមនោះ មានបងប្អូនប្រជាជនទូទៅ សម្រុកធ្វើដំណើរដើម្បីឆ្ពោះទៅ បម្រើការងារនៅតាមអង្គភាព ក្រសួងមន្ទីរនានា និងតាមបណ្ដាក្រុមហ៊ុន សហគ្រាស ,រោងចក្រនានានៅភ្នំពេញ និងនៅជាយក្រុង និងពេលល្ងាចចេញ ពីបម្រើការងារវិញ ដោយឆ្ពោះទៅផ្ទះសម្បែងពួកគាត់រៀងៗខ្លួនវិញ ដោយឆ្លងកាត់តាមដងផ្លូវជាតិលេខ២ ក្នុងមូលដ្ឋានសង្កាត់ចាក់អង្រែលើ និងចាក់ក្រោម ខណ្ឌមានជ័យពេលមកដល់មុខ កន្លែងដេប៉ូខ្សាច់ជាច្រើនដេប៉ូ នៅចាក់អង្រែលើ និងនៅចាក់អង្រែក្រោមនោះ ដោយមានឡានដឹកខ្សាច់ បើកចេញចូលពីដេប៉ូនិមួយៗ ជាប្រភេទឡានធុនធំ ដោយតៃកុងឡានដឹកខ្សាច់និមួយៗ ពួកគេបើកបរព្រហើនៗណាស់ ដោយបោះពួយយ៉ាងលឿន ដូចហោះពេញៗផ្លូវជាតិលេខ២ នៅចាក់អង្រែលើក្រោម ហើយបង្កការកកស្ទះចរាចរណ៍ នៅពេលឡានដឹកខ្សាច់ទាំងអស់នោះ បើកចេញចូលដឹកដីខ្សាច់ នៅតាមដេប៉ូនិមួយៗនិងដីខ្សាច់ជ្រុះធ្លាក់ ពីលើឡានដឹកខ្សាច់ប្រឡាក់ផ្លូវ ថែមទៀតហើយ ខណៈពេលចរាចរណ៍កំពុងមមាញឹក។

ដូចនេះមើលទៅផ្លូវជាតិលេខ២ នៅតំបន់ចាក់អង្រែក្លាយ ជាផ្លូវឡានដឹកដីខ្សាច់ឡើង គគ្រឹកគគ្រេង និងជាកន្លែងប្រណាំងឡាន ដឹកខ្សាច់ធុនធំអស់ទៅហើយ។ រាល់សកម្មភាពបើកបរឡានដឹកខ្សាច់ ប្រណាំងគ្នាពេញផ្លូវដូចនេះ វាបង្កគ្រោះថ្នាក់សម្បើមណាស់ ដល់ប្រជាជនទូទៅ ដែលធ្វើដំណើរតាមម៉ូតូនោះ និង អ្នកស្រុករស់នៅអមសងខាង កំណាត់ផ្លូវជាតិលេខ២ ចាក់អង្រែលើក្រោមខណ្ឌមានជ័យ រាជធានីភ្នំពេញ នាសព្វថ្ងៃនេះតែក្រុមសមត្ថកិច្ច អាជ្ញាធរខណ្ឌមានជ័យ គឺមិនខ្វល់ ពោលគឺមិនខ្ចីអើពើ ចំពោះឡានដឹកខ្សាច់ធុនធំទាំងអស់នេះឡើយ ព្រោះជាឆ្នាំងបាយពួកគាត់ សើមមាត់ រៀងរាល់ថ្ងៃ ខែ ឆ្នាំហេសហេ… ដូចនេះ មហាជនពួកគាក់ ស្នើរដល់ថ្នាក់លើ ដែលពាក់ព័ន្ធ និងការងារឡានដឹកខ្សាច់នេះ ពិសេសក្រសួងសាធារណៈការ និងអាជ្ញាធររាជធានីភ្នំពេញ មេត្តាជួយចុះមកពិនិត្យមើលផង អាណិតប្រជាជនដោយពួកគាត់ រងផលប៉ះសម្បើមណាស់ ផ្នែកបរិស្ថាន និងសុខភាព រស់នៅជាមួយធូលីខ្សាច់ ជាប្រចាំថ្ងៃដោយពិបាកទ្រាំធូលីខ្សាច់។

ក្រៅពីបញ្ហាខាងលើនោះ ឡានដឹកខ្សាច់បានបើកបរ ដោយតកន្ទុយគ្នារដឹក នៅលើដងផ្លូវជាតិលេខ២ និងបត់កាត់ទទឹងផ្លូវចេញ ចូលដេប៉ូដឹកខ្សាច់បង្កការ កកស្ទះចរាចរណ៍យ៉ាងយូរជារៀងរាល់ថ្ងៃ ហើយលើសពីនេះទៀតនោះ ឡានដឹកខ្សាច់ទាំងអស់នោះ ដោយដឹកខ្សាច់ចេញពីដេប៉ូ នៅចាក់អង្រែលើនិងចាក់អង្រែក្រោមនោះ ដោយហូរទឹកនិងដីខ្សាច់ ពីលើឡានខ្សាច់ធ្លាក់មកពេញៗ ផ្លូវបង្កការលំបាក ដល់ការរស់នៅដល់ អ្នកស្រុកនៅតំបន់ចាក់អង្រែលើ, ក្រោម និង អ្នកដំណើរជាខ្លាំង ដោយដីខ្សាច់ហុយសំពោង មកលើពួកគាត់ដែលធ្វើអោយប៉ះពាល់ ដល់សុខភាព និងបរិស្ថានយ៉ាងធ្ងន់ធ្ងរ។

ហើយធ្ងន់ធ្ងរជាងនេះទៀតនោះ នៅតំបន់ចាក់អង្រែលើ និងចាក់អង្រែក្រោម នាសព្វថ្ងៃនេះនៅពេលមានភ្លៀងធ្លាក់ មកម្ដងៗមិនថាភ្លៀងតិច ឬច្រើននោះទេ គេសង្កេតឃើញមានទឹកភ្លៀង ហូរមកដក់នៅលើផ្លូវ​បង្កការលំបាក់ក្នុង ការធ្វើដំណើរដោយសារដីខ្សាច់ ពីការដឹកខ្សាច់តាមឡាន រាល់ថ្ងៃនេះវាជ្រុះធ្លាក់ ពីលើឡានមកលើផ្លូវ ហើយពេលមានភ្លៀងធ្លាក់ មកដីខ្សាច់ហូរធ្លាក់ចូល អណ្ដូងលូឬប្រព័ន្ធលូ ទើបស្ទះចរន្តទឹកភ្លៀង បង្កការលិចលង់ទឹក ដក់នៅលើផ្លូវដូចនេះ។ ដូចនេះសូមថ្នាក់លើ ពិសេសក្រសួងសាធារណៈការ និងអាជ្ញាធររាជធានីភ្នំពេញ ជួយមើលផង បើពឹងក្រុមសមត្ថកិច្ចអាជ្ញាធរខណ្ឌមានជ័យ ដូចពឹងផ្កាយនៅលើមេឃ អ៊ីចឹងហេសហេ..!។

រីឯនៅកំណាត់ផ្លូវជាតិលេខ១ ឯណេះវិញ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្រុមឈ្មួញដឹកខ្សាច់ តាមឡានប្រឡាក់ផ្លូវជាតិលេខ១ ដូចនៅផ្លូវជាតិលេខ២ តំបន់ចាក់អង្រែលើ និងក្រោមដែរ ដោយបង្កការលំបាក ដល់អ្នកស្រុកនិងអ្នកដំណើរជាខ្លាំង ដោយបង្កផលប៉ះពាល់ផ្នែក បរិស្ថានតែក្រុមអជ្ញាធរខណ្ឌច្បារអំពៅ អត់ខ្វល់ ដោយមិនខ្ចីអើពើឡើយ ហេសហេៗៗៗ៕

អត្ថបទដែលជាប់ទាក់ទង