ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្តព្រះសីហនុ ចាត់វិធានការបន្ទាន់ ដាច់ខាត ចំពោះការប្រមូលផ្តុំ ជួបជុំ គ្នា នៅតាមទីតាំងសាធារណៈ អាហារដ្ឋាន ភោជនីយដ្ឋាន ខារ៉ាអូខេ រង្គសាល និងទីតាំងមួយចំនួនទៀត

48

ព្រះសីហនុ៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវិដេអូ Zoom Meeting ស្តីពីផែនការនៃការចាក់វ៉ាក់សាំងជូនកុមារនៅខេត្តព្រះសីហនុ និងផ្សព្វផ្សាយពីខ្លឹមសារនៃសេចក្តីសម្រេច ព្រមទាំងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ។

តាមរយៈកិច្ចប្រជុំនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចកំណត់យកថ្ងៃទី ០១ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ នឹងបើកយុទ្ធនាការព្រមៗ គ្នាដើម្បីចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅទូទាំងខេត្តព្រះសីហនុ។ អង្គប្រជុំក៏បានពិភាក្សាឆ្លង លើសេចក្តីសម្រេច ស្តីពីការដាក់ចេញវិធានការរដ្ឋបាល ដើម្បីប្រយុទ្ធប្រឆាំង និង ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពខេត្ត បានចេញបទបញ្ជាដល់អភិបាល ក្រុងស្រុក និងកម្លាំងមានសមត្ថកិច្ច ត្រូវចាត់វិធានការបន្ទាន់ដាច់ខាត ចំពោះការប្រមូលផ្តុំ ជួបជុំ គ្នា នៅតាមទីតាំងសាធារណៈ អាហារដ្ឋាន ភោជនីយដ្ឋាន ខារ៉ាអូខេ រង្គសាល និងទីតាំងមួយចំនួនទៀត។ល។ ចាប់ពីម៉ោងនេះតទៅ ករណីរកឃើញ ត្រូវធ្វើការផាក ពិន័យ និងបិទទីតាំងនោះដោយគ្មានការ លើកលែងឡើយ៕

អត្ថបទដែលជាប់ទាក់ទង