ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិកដណ្តើមមេដាយច្រើនជាងគេនៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនៅប្រទេសជប៉ុន

155

 

ភ្នំពេញ៖សហរដ្ឋអាមេរិកគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនៅប្រទេសជប៉ុន ខណៈប្រទេសចិនបានត្រឹមជើងឯករង ហើយម្ចាស់ផ្ទះជប៉ុនឈរលំដាប់លេខ៣ បន្ទាប់ពីអាមេរិកដណ្តើមបានមេដាយរហូតដល់១១៣គ្រឿង។
សហរដ្ឋអាមេរិកដណ្តើមបានមេដាយរហូតដល់១១៣គ្រឿងក្នុងនោះមេដាយមាស ៣៩គ្រឿង មេដាយប្រាក់ ៤១ គ្រឿង និងមេដាយសំរិទ្ធ ៣១ គ្រឿង ប្រទេសចិនដណ្តើមបានមេដាយ ៨៨គ្រឿងក្នុងនោះមេដាយមាស ៣៨ គ្រឿង មេដាយប្រាក់ ៣២ គ្រឿង និងមេដាយសំរិទ្ធ ១៨ គ្រឿង និងជប៉ុនដណ្តើមបានមេដាយ ៥៨ គ្រឿងក្នុងនោះមេដាយមាស ២៧ គ្រឿង មេដាយប្រាក់ ១៤ គ្រឿង និងមេដាយសំរិទ្ធ ១៧ គ្រឿង។
ចំណែកតំបន់អាស៊ីអាគ្នេយ៍វិញ ប្រទេសហ្វីលីពីព ដណ្តើមបានមេដាយមាស ១ គ្រឿង ដណ្តើមបានមេដាយប្រាក់២ ១ គ្រឿង និងដណ្តើមបានមេដាយសំរិទ្ធ ១ គ្រឿង ប្រទេសឥណ្ឌនេស៊ីដណ្តើមបានមេដាយមាស ១ គ្រឿង ដណ្តើមបានមេដាយប្រាក់២ ១ គ្រឿង និងមេដាយសំរិទ្ធ៣ គ្រឿង ប្រទេសថៃដណ្តើមបានមេដាយមាស ១ គ្រឿង និង មេដាយសំរិទ្ធ៣ គ្រឿង និងប្រទេសម៉ាឡេស៊ីដណ្តើមមេដាយសំរិទ្ធ១ គ្រឿង ៕

អត្ថបទដែលជាប់ទាក់ទង