ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករ កីឡាការិនីជម្រើសជាតិថ្នាលនិងកម្មករ មកម្មការិនីប្រមាណ៤០០នាក់ បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩

66

ភ្នំពេញ៖កីឡាករ កីឡាការិនីជម្រើសជាតិថ្នាលមកពីបណ្ដាសហព័ន្ធកីឡាជាតិនានាចំនួន៤៣០នាក់ដែលមានអាយុពី១២ឆ្នាំ
ដល់១៨ឆ្នាំនឹងទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវី ១៩នាថ្ងៃច័ន្ទទី៩ខែសីហាឆ្នាំ២០២១នេះនៅមណ្ឌលហែលទឹកនៃពហុកីឡដ្ឋានជាតិ
មរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣(CAMSOC)ដែលជាអ្នកជួយសម្របសម្រួលដល់ដំណើរការចាក់វ៉ាក់សាំងនេះបានបញ្ជាក់ថា ក្នុងចំណោមកីឡាករ កីឡាការិនីថ្នាលចំនួន ៤៣០នាក់នេះ ក្នុងនោះមានកីឡាករ កីឡាការិនី ចំនួន ៣១៦នាក់ មកពីសហព័ន្ធកីឡាជាតិចំនួន២៧សហព័ន្ធ និងកម្មករ កម្មការិនីដែលកំពុងតែសាងសង់ភូមិកីឡានៅនៅពហុកីឡដ្ឋាន
ជាតិមរតកតេជោចំនួន១១៤នាក់សរុបទាំងអស់ចំនួន៤៣០នាក់ ៕

អត្ថបទដែលជាប់ទាក់ទង