ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាការិនីជីជិតស៊ូ នឹងចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់WNO Strawweigth

64

ភ្នំពេញ៖កីឡាការិនីកូនកាត់៣សាសន៍កម្ពុជា ម៉ិកស៊ីកូ និងអាមេរិកជេសា ខាន់នឹងចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ក្នុងព្រឹត្តិការណ៍
មួយដែលមានឈ្មោះថាWNO Strawweigth Champion ដែលមានរង្វាន់អមចំនួន៣០.០០០ដុល្លារអាមេរិក ។
ព្រឹត្តិការណ៍នេះនឹងប្រកួតនៅថ្ងៃទី២៥ និង ២៦កញ្ញា នៅលើសង្វៀននរណាលេខ១< Who’s number one >នាសហរដ្ឋអាមេរិក ។
ព្រឹត្តិការណ៍នេះមានកីឡាការិនីជើងខ្លាំងក្នុងពិភពលោកចំនួន ៨ រូបចូលរួមដោយប្រកួតក្នុងប្រភាទទម្ងន់១១៥ផោន ។កីឡាការិនីដែលចូល
រួមប្រកួតមានមកពីប្រេស៊ីលឈ្មោះMayssa Bastos ដែលជាកីឡាការិនីកម្រិតពិភពលិកធ្លាប់ឈ្នះជេសា ខាន់ចំនួន២លើកមកហើយ ។កីឡា
ការិនីចិនGrace Gundrum ឈរលេខ២ពិភពលោក ។
ម្ចាស់មេដាយមាសអាស៊ីឆ្នាំ២០១៨ជេសាខាន់។កីឡាការិនីអាមេរិកDanie leKellyចំណាត់ថ្នាក់លេខ៦ពិភពលោកដែលធ្លាប់ចាញ់
កីឡាការិនីអាមេរិកជេសា ខាន់ម្ដង ។កីឡាការិនីអាមេរិក Amanda Tubby Alequin ចំណាត់ថ្នាក់លេខ៧ពិភពលោក ។កីឡាការិនីអាមេរិក
Jeaaica Crane លេខ៧ពិភពលោក ។កីឡាការិនីអាមេរិកAlex Nguyeឈរចំណាត់ថ្នាក់លេខ៩ពិភពលោក ។
នេះជាការប្រកួតទម្ងន់ស្រាលប្រចាំឆ្នាំមួយដែលអ្នកដែលចូលរួមត្រូវសម្រិតសម្រាំងយកតែកីឡាការិនីពិភពលោកក្នុងប្រភេទទម្ងន់
១១៥ផោន គឺប្រហាក់ប្រហែលនឹងទម្ងនើ៥២គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង