ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមមហាហង្ស នឹងទៅចូលរួមក្នុងព្រឹត្តិការណ៍ AFF Futsal Club Championship

79

ភ្នំពេញ៖យោងតាមការប្រកាសរបស់សហព័ន្ធសហព័ន្ធកីឡាបាល់ទាត់អាស៊ាន(AFF)បានឲ្យដឹងថាព្រឹត្តិការណ៍ជើងឯកប្រចាំតំបន់អាស៊ាន “AFF Futsal Cup 2021” ឬហៅថា “AFF Futsal Club Championship”នឹងដំណើរការប្រកួត នាថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ នៅ Nakhonn Ratchashima ប្រទេសថៃ។
សម្រាប់កម្ពុជាក្រុមមហាហង្សអលស្តារដែលជាក្រុមជើកឯកលីគហ្វូតសាលថ្នាក់ជាតិនឹងត្រូវចូលរួមប្រកួតប្រជែងជើងឯកប្រចាំតំបន់អាស៊ាន “AFF Futsal Cup 2021” ឬហៅថា “AFF Futsal Club Championship”នេះដែលជាតំណាងរបស់ក្រុមកម្ពុជា។
ក្រុមដែលចូលរួមប្រជែងចំនួន៦ក្រុមដែលើសុទ្ធជាក្រុក្លិបជើងឯកលីគបាល់ទាត់ក្នុងសាលនៃប្រទេសទាំង៦នេះ រួមមាន៖ Port FCរបស់ប្រទេសថៃ, Sahakoរបស់វៀតណាម, SKN Kabumen FCរបស់ឥណ្ឌូនេស៊ី, Selangorរបស់សឹង្ហបូរី, MIUរបស់មីយ៉ាន់ម៉ា និងក្រុម Mahahang Allstarរបស់កម្ពុជា។
សូមបញ្ជាក់ថាកាលពីរដូវកាលមុនក្រុមជើងឯកដែលចេញទៅប្រកួតតំណាងកម្ពុជាគឺក្រុមដោនថោនស្ពតក្លិបដែលពេលនោះមានក្រុមចូលរួមសរុបចំនួន៧៕

អត្ថបទដែលជាប់ទាក់ទង