ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៨​ ស្លាប់​៥​នាក់​ របួស​៦​នាក់​

103

​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៧​លើក​(​យប់​២​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៥​នាក់​(​ស្រី​១​នាក់​)​ របួសធ្ងន់​ ៣​នាក់​(​ស្រី​២​នាក់​)​ របួសស្រាល​ ៣​នាក់​ មិន​ពាក់​ពួក​ សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ៦​នាក់​(​យប់​៤​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៧​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៤​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៧​គ្រឿង​ រថយន្ត​តូច​ ៧​គ្រឿង​ ។​

​របាយការណ៍​ខាងលើ​ឲ្យ​ដឹង​បន្ត​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៤​លើក​(​ស្លាប់​៣​នាក់​)​ ,​ កត្តា​យាន​ ១​លើក​,​ មិន​ប្រកាន់​ស្តាំ​ ១​លើក​(​ស្លាប់​២​នាក់​)​ និង​ប្រជែង​ ១​លើក​ ។​

​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៦​លើក​ ផ្លូវ​ខេត្ត​ ១​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៣​លើក​ រថយន្ត​តូច​ ៤​លើក​ ។​
​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តកណ្តាល​ ២​លើក​ ស្លាប់​២​នាក់​ របួស​១​នាក់​,​ តាកែវ​ ១​លើក​ ស្លាប់​២​នាក់​ របួស​១​នាក់​ និង​ខេត្តបន្ទាយមានជ័យ​ ២​លើក​ ស្លាប់​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​២៧​ គឺ​ថ្ងៃ​ទី​១-២៧​ ខែសីហា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ២២៧​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១០៤​នាក់​ របួស​សរុប​ ៣០១​នាក់​ របួសធ្ងន់​ ១៩៤​នាក់​ របួសស្រាល​ ១០៧​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង