ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ជំរុញឲ្យសង្កាត់ ពង្រឹងយន្តការលើការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ កុំអោយលេចឮពាក្យថា ចង់រកចៅសង្កាត់ ពិបាកជាងរកជួបរដ្ឋមន្ត្រី

142

 

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេងបានជំរុញឲ្យស្មៀន ចៅសង្កាត់ អភិបាលខណ្ឌ
ក៏ដូចកម្លាំងមានសម្ថតកិច្ច ត្រូវពង្រឹក ការអនុវត្តតួនាទី ភារកិច្ចស្នូលរបស់ខ្លួន លើសេវាសាធារណៈ បំពេញឯកស្នារលិខិតស្នាម ធ្វើយ៉ាងណា បំរើប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ជៀសវាង បងប្អូនទៅពឹងពរ រកចៅសង្កាត់មិនឃើញ ពិបាកជាងទៅរកជួបរដ្ឋមន្ត្រីទៀតនោះ។
ការជម្រុញបែបនេះរបស់លោកអភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងសន្និបាតបូលសរុប ការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និតិកាលទី៦ ឆ្នាំ២០១៨ របស់ គណៈកម្មការរៀបចំ ការបោះឆ្នោតរាជធានីភ្នំពេញ កាលពី ថ្ងៃទី ២៧ សីហា នៅសាលារាជធានី ដែលមានវត្តមានចូលរួមពីអស់លោកជាអភិបាលខណ្ឌ ចៅសង្កាត់ លោកមេប៉ុស្តិ៍ ចំណុះអោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនោះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាស៏ថា កន្លងមកនេះ មានភាពអសកម្ម ចំពោះការបំពេញសេវាសាធារណៈរបស់ប្រជាពលរដ្ឋ ដោយបានលេចឮពាក្យលើឡើងថា រកចៅសង្កាត់ ពិបាកជួបជាងរដ្ឋមន្ត្រីនោះ នៅពេលនេះ លោកអភិបាលរាជធានី សុំឲ្យចៅសង្កាត់ អភិបាលខណ្ឌនិងកងកម្លាំងមានសមត្ថកិច្ច ត្រូវពង្រឹងការងារនេះឡើងវិញ។ គ្រប់មន្ត្រីដែលមានតួមានតួនាទីបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ត្រូវបំរើប្រជាពលរដ្ឋដោយយកចិត្តទុកដាក់ លើការងារតម្រូវការ ប្រជាជនឲ្យបានល្អ។
លោកឃួង ស្រេង បានបញ្ជាក់ទៀតថា ការងារបំពេញសេវាសាធារណៈនេះ រាជរដ្ឋាភិបាលបានរៀបចំយន្តការច្រកចេញ ចូលតែមួយរាជធានី ខេត្ត ស្រុក ខណ្ឌ ក្រុង ប៉ុន្តែនៅខ្វះចន្លោះត្រង់សង្កាត់នេះ ដូច្នេះ ទើបរដ្ឋបាលរាជធានីសុំឲ្យសង្កាត់រៀបចំយន្តការជាក្រុមចាំទទួល បដិសណ្ឋាកិច្ចទទួលសេវាជូនប្រជាពលរដ្ឋជាប់ជាប្រចាំ។
លោកអភិបាលបន្តថា កិច្ចការងារនេះ យើងបានអនុវត្តហើយ ហើយសម្លេងដែលធ្លាប់ឮថារកចៅ សង្កាត់ពិបាករកជួបជាងរដ្ឋមន្រ្តីនោះ ត្រូវបានសាបរលាបហើយ ។ ចឹងទេ កិច្ចការងារនេះសុំឲ្យអស់លោក លោកស្រីជាចៅសង្កាត់ទាំងអស់អនុវត្តផែនការនេះបន្ត ហើយរៀបចំផែនការនេះ ឲ្យទៅជាយន្តការ១ជាប់ជាប្រចាំ ដើម្បី ធ្វើយ៉ាងណាបំរើសេវា បំរើសន្តិសុខជុនប្រជាពលរដ្ឋ។
លោក អភិបាលរាជធានី បានបញ្ជាក់ថា រដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌ រដ្ឋបាលសង្កាត់ សុទ្ធសឹង ជាអ្នកបំរើប្រជាពលរដ្ឋ ដែលគេហៅថា រដ្ឋបាលថ្នាក់ក្រោមជាតិ។ដូច្នេះ កិច្ចការបំរើប្រជាពលរដ្ឋនេះ ត្រូវធ្វើចាប់ពីភូមិ សង្កាត់ ខណ្ឌ រាជធានីភ្នំពេញ ព្រោះថា គ្រប់ការងារ បើសិនជាមិនមានការទទួលស្គាល់ និងការចូលរួម ពីប្រជាពលរដ្ឋនោះ កិច្ចការរបស់យើង ក៏មិនទទួលបានលទ្ធផលល្អប្រសើរដែរ។
គួរបញ្ជាក់ថា បច្ចុប្បន្ន រាជធានីភ្នំពេញមានខណ្ឌចំនួន១២ សង្កាត់ចំនួន១០៥ ភូមិចំនួន៩៥៣ និងមន្ទីរជំនាញចំនួន២៦មន្ទីរ ដែលសុទ្ធសឹងជាអ្នកបំរើប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង