ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ កាច់ចៅហ្វាយនាយ ឬ ក៏ឡប់មែន?

91

 

ភ្នំពេញ ៖ លោកម្នាក់ហ្នឹងមិនដឹងថាគាត់ជាមនុស្សឡឺកឺមែន ឬ ក៏គាត់ធ្វើក្នុងចេតនាដើម្បីកាច់ចៅហ្វាយនាយរបស់គាត់ឲ្យបាក់មុខ បាក់មាត់នោះឡើយ ។

រឿងនេះកើតឡើង នៅប្រទេសអង់គ្លេសឯណោះទេ ។ រឿងនេះដំណាលថា មានបុរសម្នាក់ត្រូវចៅហ្វាយនាយ ប្រើឲ្យទៅទិញស្ករសចំនួន (មួយផោនមានទម្ងន់៤៥ក្រាម) ។ បុរសនោះបានត្រឡប់មកវិញ ដោយមិនមានស្ករសមកជាមួយឡើយ ។ ពេលនោះចៅហ្វាយនាយ បានសួរថា ឯណាស្ករស ?

បុរសនោះតបថាអត់មានអាម៉ាកញ្ចប់២ផោនទេ មានតែអាម៉ាកញ្ចប់មួយផោនប៉ុណ្ណោះ ។
លោកចៅហ្វាយមួរម៉ៅយ៉ាងខ្លាំង ក៏ស្ដីបន្ទោសនៅមុខគេមុខឯងថា ចុះម៉េចបានជាមិនព្រមទិញ២កញ្ចប់មក វាបាន២ផោនហើយ ចំជាល្ងង់មែន មិនចេះប្រើខួរក្បាលសោះ ។

បុរសរូបនោះ ដើរចេញមកវិញទាំងមួរម៉ៅ និងតូចចិត្តជាខ្លាំង។ ប៉ុន្មានម៉ោងក្រោយមកចៅហ្វាយនាយដដែលនេះ បានប្រើបុរសដដែលនេះ ឲ្យទៅទិញស្បែកជើងផ្ទាត់លេខ ៦ ចំនួនមួយគូរ ។ បុរសរូបនេះ ដើរសំដៅកន្លែងលក់ស្បែកជើង ទាំងគិតក្នុងខួរក្បាលថា”លើកនេះ អញនឹងប្រើខួរក្បាល សងសឹកមេវិញហើយ“ ។
បុរសរូបនេះក៏ទិញស្បែកជើងលេខ៣ ចំនួន២គូរ យកទៅឲ្យមេ ។
មេហួសចិត្តដោយគិតថា អាម្នាក់នេះសងសឹកអញក្ដៅៗតែម្ដង ហើយចំជាខិលមែន ។ មេក៏និយាយដោយស្លូតថាឯង ទៅចាំខ្ញុំនៅខាងក្រៅសិន។
មួយសន្ទុះក្រោយមកមេក៏ដើរចេញ ព្រមទាំងហុចលិខិត មកបុរសនោះជាមួយនឹងសំដីថា៖
”នេះជាលិខិតបញ្ឈប់ការងារឯង ព្រោះចរឹកអាគាត់ឯង បើមិនឡប់ទេ ទើបជារឿងចម្លែក “ ៕

អត្ថបទដែលជាប់ទាក់ទង