ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួងអប់រំ៖ឆ្នាំ២០២១ ដាក់ដំណើរការថ្នាក់អក្ខរកម្ម ជិត១ពាន់ថ្នាក់ និងមានអ្នកសិក្សា ជាង២ម៉ឺននាក់

437

ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ឆ្នាំ២០២១នេះ ក្រសួងអបរំ ដំណើរការថ្នាក់អក្ខរកម្ម ចំនួន៩១៧ថ្នាក់ អនុវត្តន៍ដោយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ហើយមានអ្នកសិក្សា ចំនួន២៦ ៩២០នាក់ ក្នុងនោះ ស្រី ចំនួន១០ ៣៤៨នាក់។
ក្នុងពិធីអបអរសាទរ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២១ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ខានគ្រឹះការសិក្សាពេញមួយជីវិត» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធZoom ឯកឧត្តម ហង់ជួន ណារ៉ុន បានឲ្យដឹងថា សមិទ្ធផលនៃការអនុវត្តកម្ម វីធីអក្ខរកម្ម វិជ្ជាជីវៈ បង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលិកម្ពុជា និងការរួមគ្នាអនុវត្តយុទ្ធនាការជាសកលពីក្រសួងអប់រំ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំង អង្គការយូណេស្កូ និងដៃគូអភិវឌ្ឍនានា ជាពិសេស កិច្ចខិតខំប្រឹងប្រែងអស់ពី កម្លាំងកាយចិត្តរបស់ មន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ សិស្ស និស្សិត បញ្ញាវន្ត និងក្រុមយុវជនស្ម័គ្រចិត្ត នៅទូទាំងប្រទេស។
លោករដ្ឋមន្ដ្រី បានបញ្ជាក់ថា «ជាលទ្ធផលឆ្នាំ២០២១នេះ ក្រសួងអបរំ យុវជន និងកីឡា បានដំណើរការថ្នាក់អក្ខរកម្ម ចំនួន៩១៧ថ្នាក់ ដែលបានអនុវត្តន៍ដោយមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ៨៧២ថ្នាក់ ថ្នាក់អក្ខរកម្មតាមរោងចក្រ ៧ថ្នាក់ និងពន្ធនាគារ ៤៥ថ្នាក់ និងអនុវត្តន៍ដោយដៃគូអភិវឌ្ឍន៍ ៣៩ថ្នាក់ មានអ្នកសិក្សាសរុប ២៦ ៩២០នាក់ ស្រីមាន ១០ ៣៤៨នាក់»។
លោកក៏បានលើកឡើងថាជាការពិតណាស់ កម្ពុជាកំពុងតែស្ថិតក្នុងសភាពការមួយ ដែលមិនច្បាស់លាស់ដោយសារជំងឺកូវីដ-១៩ ដូច្នេះ ថ្នាក់អក្ខរកម្មនេះ និងការផ្តល់ឱកា សឱ្យយុវជនបានបន្តការសិក្សាពេញមួយជីវិញ ដោយត្រូវមានការថ្លឹងថ្លែងរវាង ការកា រពារអាយុជីវិត លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលទាមទារមានគំនិតច្នៃប្រឌិត ចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ដើម្បីផ្សព្វផ្សាយអំពីវិធានការ ការពារជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា កម្មវីធីអក្ខរកម្មជាតិឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកប្រធានបទ «អក្ខរកម្មជាមូលដ្ខានគ្រឹះការសិក្សាពេញមួយជីវិត» ក្នុងគោលបំណងឆ្លុះបញ្ចាំងឲ្យឃើញថា ការររៀនអក្ខរកម្មមិនត្រឹមតែចេះអក្សរ និងលេខប៉ុណ្ណោះទេ គឺបានផ្ដល់ឱកាសឲ្យអ្នករៀនក្នុងកម្មវីធីសមមូល កម្មវីធីបំណិនជីវិតសំដៅអភិវឌ្ឍសម្ថភាពខ្លួនឯងពីមួយឆ្នាំទៅឆ្នាំ ករណីដែលអក្ខរជន ចេះជំនាញមុខរបរស្ទាត់ជំនាញ ក្នុងការបង្កបង្កើនផល និងការចិញ្ចឹមសត្វ ព្រមទាំង ចេះកែច្នៃបង្កើតនូវសម្ភារៈប្រើប្រាស់ក្នុងសមាគមន៍ និងលក់ឲ្យភ្ញៀវទេសច រណ៍ថែមទៀតផង។ ជាងនេះទៅទៀត អក្ខរកម្ម ក៏រួមចំណែកសម្រេចគោល ដៅអភិវឌ្ឍន៍សហសវត្ស នាឆ្នាំ២០១៦-២០៣០ ពិសេស ឈានទៅសម្រេចបាននូ វគោលដៅក្នុងបរិការថ្មី គឺប្រែក្លាយពលករដែលប្រើកម្លាំងសុទ្ធសាធ ទៅជាការប្រើប្រាស់ជំនាញវិជ្ជាជីវៈតាម «យុទ្ធសាស្រ្តកំណើនថ្មី» របស់កម្ពុជា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង