ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរថ្ងៃ​ទី​២៩​ សីហា​ ស្លាប់​៧​នាក់​ របួស​៧​នាក់​ ខណៈ​២៩ថ្ងៃ​ ស្លាប់​​ ១១៦​នាក់​

59

​ភ្នំពេញ​ ៖​ នៅ​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ៨​លើក​(​យប់​២​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៧​នាក់​(​ស្រី​២​នាក់​)​ របួសធ្ងន់​ ៣​នាក់​ មិន​ពាក់​មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ៨​នាក់​ ។​

​យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរទាំង​ ៨​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៥​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ៧​គ្រឿង​ រថយន្ត​តូច​ ២​គ្រឿង​ រថយន្ត​ធំ​ ៦​គ្រឿង​ ។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៣​លើក​(​ស្លាប់​១​នាក់​)​ មិន​ប្រកាន់​ស្តាំ​ ២​លើក​(​ស្លាប់​២​នាក់​) ប្រជែង​ ២​លើក​(​ស្លាប់​២​នាក់​) កត្តា​យាន​ ១​លើក​(​ស្លាប់​២​នាក់​)​ ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៨​លើក​ ។​ ដោយឡែក​ យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ១​លើក​ រថយន្ត​តូច​ ២​លើក​ រថយន្ត​ធំ​ ៥​លើក​ ។​
​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ខេត្តព្រៃវែង​ ២​លើក​ ស្លាប់​៣​នាក់​(​ស្រី​២​នាក់​) កំពង់ស្ពឺ​ ២​លើក​ ស្លាប់​២​នាក់​ របួស​១​នាក់​​ មណ្ឌលគិរី​ ១​លើក​ ស្លាប់​១​នាក់​ របួស​១​នាក់​ និង​ភ្នំពេញ​ ១​លើក​ ស្លាប់​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​២៩​ គឺ​ថ្ងៃ​ទី​១-២៩​ ខែសីហា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ២៤៤​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១១៦​នាក់​ របួស​សរុប​ ៣១៣​នាក់​ របួសធ្ងន់​ ២០៤​នាក់​ របួសស្រាល​ ១១០​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង