ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវលេខ៥៩២បានដំណើរការអ៊ុតកៅស៊ូស្រទាប់ទី២ ក្រោយពីពង្រីកទំហ៊ុំតួ ផ្លូវបន្ថែមរួច

67

 

ភ្នំពេញ៖ កំណាត់ផ្លូវលេខ៥៩២ចាប់ពីរង្វង់មូលទួលគោកដល់ផ្លូវលេខ៥៩៨ប្រវែង១៧១០ម៉ែត្រទទឹង១៤ម៉ែត្រ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញដំណើរការអ៊ុតកៅស៊ូស្រទាប់ទី២ក្រោយពីពង្រីកទំហ៊ុំផ្លូវរួច។

   ​តំណាងក្រុមហ៊ុនCCES ដែលទទួលម៉ៅការជួសជុលកែលំអរផ្លូវនេះបានឲ្យដឹងថា ក្រោយពីទទួលបានគោលការណ៏ណែនាំពីរដ្ឋបាលរាជធានីភ្នំពេញ និងមានការត្រួតពិនិត្យបច្ចេកទេសពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញក្រុមហ៊ុនរបស់លោកបានចាប់ដំណើរការជួសជុលកែលំអរផ្លូវនេះឡើងវិញដែលពីមុនមានទទឹងតែ៩ម៉ែត្រ ឥឡូវយើងពង្រីកដល់ទទឹង១៤ម៉ែត្រដើម្បីឆ្លើយតបទៅនឹងលំហូរចរាចរដ៏ចង្អៀតម្តុំផ្សារមាន់អាំង និងតំបន់ជុំវិញដោយចាប់ផ្តើមពង្រីក និងពង្រីកកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។  

    លោកថា រយះពេល២សប្តាហ៏ទៀតផ្លូវនេះនឹងសំរេចឲ្យរួចរាល់ទាំងស្រុង។ក្រៅពីពង្រីកផ្លូវ ការរៀបចំដាក់ប្រពន្ធ័លូក៏បានស្ថាបនារួចដោយរំកិលប្រពន្ធ័លូពីក្នុងសាច់ផ្លូវទៅចិញ្ចើមផ្លូវវិញក្រោយពីផ្លូវត្រូវបានពង្រីក។លោកតំណាងក្រុមហ៊ុនCCES បញ្ជាក់ទៀតថា ប្រពន្ធ័លូដែលដាក់រួច មានតួនាទីនាំទឹកទៅកាន់ប្រពន្ធ័លូមេនៅផ្លូវលេខ៥៩៨មួយផ្នែក និងចាក់ទៅស្ថានីយ៏បូមទឹកទួលគោកទី១ត្រឡោកបែកមួយផ្នែក។ដំណើរការនៃការជួសជុលកែលំអរផ្លូវនេះ ពុំមានផលប៉ះពាល់ធំដុំនោះទេ តែទោះបីយ៉ាងណាលោកតំណាងក្រុមហ៊ុន ក៏បានសុំការយោគយល់ពីបងប្អូនអ្នកធ្វើដំណើរតាមដងផ្លូវលេខ៥៩២ដែលកំពុងដំណើរការកែលំអរពីការរំខានខ្លះៗនៅចំណុចការដ្ឋានខាងលើ៕

អត្ថបទដែលជាប់ទាក់ទង