ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍បង្កឱ្យ ផ្ទុះអាវុធជាច្រើនគ្រាប់ បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្លុះប្លោកនោម

320

 

ភ្នំពេញ ៖ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់ជាច្រើនគ្រាប់ បណ្តាលឲ្យរងរបួសចំក្រោមប្លោកនោម បង្កអោយមានការភ្ញាក់ផ្អើល នៅក្នុងមជ្ឈមណ្ឌលកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីវេលាម៉ោង០៨:៣០នាទីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។
ជនរងគ្រោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណដោយមានវ័យប្រមាណ៣០ឆ្នាំបើករថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AY–3468 ។
តាមប្រភពព័ត៌មានបឋម នៅកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះបើករថយន្តតែម្នាក់ឯង តាមបណ្តោយផ្លូវក្នុងមជ្ឈមណ្ឌលកោះពេជ្រ លុះដល់ចំណុចកើតហេតុ ក៏មានរថយន្តមួយគ្រឿងទៀតម៉ាកព្រូសដូចគ្នា បានបើកមកបង្កគ្រោះថ្នាក់ចរាចរណ៍តិចតួច ហើយភាគីម្ចាស់រថយន្តទាំង២ ក៏ចុះនិយាយគ្នា។ប្រភពបន្តថាទំនងដោយការនិយាយមិនចុះសម្រុងគ្នា ភាគីម្ខាង បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាក ចេញពីចង្កេះ រួចធ្វើការបាញ់ប្រហារជាច្រើនគ្រាប់ទៅលើភាគីម្ខាងទៀត បណ្តាលឲ្យរងរបួសធ្ងន់ ហើយខ្មាន់កាំភ្លើង បានឡើងជិះរថយន្តរត់គេចពីកន្លែងកើតហេតុ។ ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងនគរបាលមូលដ្ឋានបានចុះអន្តរាគមន៍ នឹងទំនាក់ទំនងទៅកាន់រថយន្តសាម៉ុយឲ្យទៅទទួលយកជនរងគ្រោះ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។ ដោយឡែក រថយន្តជនរងគ្រោះ សមត្ថកិច្ចសម្រេចយកទៅរក្សាទុកកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមនបណ្តោះអាសន្ន។
ប្រភពព័ត៌មានបានបន្ថែមថា ជនបង្ក បន្ទាប់ពី បាញ់ ជន រងគ្រោះ អោយ របួស រួច មក ក៏បេីក រថយន្ត មកសម្ងំលាក់ខ្លួន នៅ ក្នុង អគារ City Hall កោះពេជ្រ ។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងនៅខាង ក្នុង សាក សួរ នាំ ពត៌មាន ទ្វារ របង ត្រូវ បានបិទ និង ចាក់ សោរ ជាប់ មិន អនុញ្ញាត ឲ្យ អ្នក ណាចេញ ចូល ឡេីយ សូម្បី សមត្ថកិច្ចដែរពាក់ព័ន្ធ និង អធិការ រង ខណ្ឌ ដែរ មក ក្រោយ ហេតុការណ៍ គឺ ខាង អ្នក គ្រប់ គ្រង អ គារ មិន អនុញ្ញាត ឲ្យ ចូល ទេ ។ ប្រភព ខាង ក្នុង បាន ខ្សឹប ប្រាប់ អោយ ដឹងថា ជនបង្ក ក៏ នៅ ខាងក្នុង អគារ City Hall នោះ ដែរ ។
យ៉ាងណាមិញ ជុំវិញករណីបាញ់ប្រហារនេះ សមត្ថកិច្ចបានសាកសួរនាំប្រភពនៅកន្លែងកើតហេតុ និងពិនិត្យជុំវិញកាំមេរ៉ាសុវត្ថិភាពដែលមាននៅក្បែរ ឬជុំវិញកន្លែងកើតហេតុ ដើម្បីកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើង នឹងឈានទៅចាប់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង