ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យម្នាក់ លួចម៉ូតូ អ្នកភូមិបាក់ទូក

37

 

ភ្នំពេញ ៖ នគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ ប្រជាពលរដ្ឋ កាលវេលាម៉ោង ២២យប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២១ នៅចំណុចបន្ទប់ជួលផ្លូវ១០៣ ក្រុមទី ៦ ភូមិបាក់ទូក សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌប្ញស្សីកែវ បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ ម៉េះ ដារ៉ូ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខែ្មរ មុខរបរកម្មករសំណង់ មានទីលំនៅបន្ទប់ជួល កើតហេតុខាងលើ ។

ចំណែកជនសង្ស័យឈ្មោះ កុសល វណ្ណះ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ បន្ទប់ជួលក្រុម៨ ផ្លូវរថភើ្លង ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ (មានសារធាតុញៀន ) អវិជ្ជមានកូវីត១៩ ។ ក្នុងនោះ សមត្ថកិច្ច បានដកហូតវត្ថុតាង មានសោរម៉ូតូចំនួន០១ និងម៉ូតូ០១គ្រឿងម៉ាកHONDA.សង់C125 ពណ៍ខ្មៅ (សេរី018) សា្លកលេខភ្នំពេញ1GT8186 (របស់ជនរងគ្រោះ) បានប្រគល់ជូនម្ចាស់វិញ ។

សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃទី ខែ ឆ្នាំ ខាងលើជនរងគ្រោះ បានទុកម៉ូតូនៅមុខបន្ទប់ជួល នៅចំណុចកេីតហេតុខាងលេី ក៏ដើរចូលបន្ទប់ជួល ។ ហើយវេលាម៉ោង ២២និង ០០នាទី ស្រាប់តែសម្លេងបញ្ឆេះម៉ូតូ ជនរងគ្រោះក៏ចេញពីបន្ទប់មក ឃើញជនសង្ស័យមា្នក់ បានជិះម៉ូតូចេញពីមុខបន្ទប់ ដែលជនរងគ្រោះចតទុកមុខបន្ទប់ជួល ឃើញក៍ស្រែកចោរៗ ផ្អើលអ្នកជិតខាងជួយដេញ ក៏ជួបកំលាំងល្បាតប៉ុសិ្តអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ០១នាក់យកមកប៉ុសិ្តនគរបាលទួលសងែ្ក១ ដើម្បីអនុវត្តន៍តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង