ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន ថេង សុថុល និងភរិយា ដង្ហែកឋិនទានទៅវត្តទួលទំពូង..!

93

ភ្នំពេញ៖លោក ថេង សុថុល អភិបាលខណ្ឌចំការមន និង លោកស្រីឥន លីម្មីជាភរិយាព្រមទាំងអស់លោក លោកស្រីជាអភិបាលរងខណ្ឌចំការមន.មន្រ្តី សាលាខណ្ឌចំការមន សាលាសង្កាត់ជាច្រើនរូបកាលពីព្រឹកថ្ងៃទី៣១ខែតុលាឆ្នាំ២០២១នេះបានដង្ហែអង្គកឋិនទានទៅវត្តមណិរតនារាមហៅវត្តទួលទំពូងដែលមានទីតាំងស្ថិតនៅក្នុងមូលដ្ឋានសង្កាត់ទួលទំពូងទី១ខណ្ឌចំការមន រាជធានីភ្នំពេញ។

ឆ្លៀងក្នុងឱកាសនោះលោក ថេង សុថុល អភិបាលខណ្ឌចំការមនបានមានមតិលើកឡើងអំពីប្រពៃណីព្រះពុទ្ធសាសនាដែលនៅក្នុងពិធីបុណ្យកឋិនទាននៅវត្តទួលទំពូងថាចំពោះ ពុទ្ធបរិស័ទចំណុះជើងវត្ត និង ខាងអាជ្ញាធរមូលដ្ឋានតែងតែមូលមតិគ្នាប្រារព្ធពិធីបុណ្យកឋិនទានសាមគ្គីដោយប្រម៉ែប្រមូលនូវបច្ច័យ គ្រឿងឧបភោគបរិភោគ និង សម្ភារៈបរិក្ខា ជាច្រើន មុខឯទៀតទៅវេរប្រគេនដល់ព្រះសង្ឃ ។
លោកអភិបាលខណ្ឌចំការមនថេង សុថុលនិងភរិយាព្រមទាំងក្រុមគ្រួសារ រួមនឹងមន្រ្តីក្នុងសាលាខណ្ឌ ចំការមនតែងតែយកនូវគ្រឿងឧបភោគ .បរិភោគ និងសម្ភារៈបរិក្ខាមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃតាមបណ្តាលវត្តនានានៅក្នុងខណ្ឌចំការមន ដើម្បីរួមចំណែក សម្រាលរាល់ការខ្វះខាតរបស់ព្រះសង្ឃក្នុងវត្តជារៀងរាល់ឆ្នាំ។

ឆ្លៀតក្នុងឱកាសនោះផងដែរលោកអភិបាលខណ្ឌចំការមនថេង សុថុល បានមានមតិលើកឡើងយ៉ាងក្បោះក្បាយពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរស្ទើរគ្រប់វិស័យរបស់ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលមានការរីកចម្រើននេះ គឺមិនអាចកាត់ផ្តាច់បានពីវិស័យពុទ្ធចក្រ ដែលជានិច្ចកាលវិស័ពុទ្ធចក្រ និង អាណាចក្រ ត្រូវដើរទន្ទឹមគ្នា ដើម្បីកសាងប្រទេសជាតិយើងឲ្យបានរីកចម្រើនជាលំដាប់។

ជាមួយគ្នានោះក្នុងនាមព្រះសង្ឃគណៈកម្មាធិការវត្ត និង ពុទ្ធិបរិស័ទ ចំណុះជើងវត្តបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកអភិបាលខណ្ឌចំការមនថេង សុថុលនិងលោកស្រីឥន លីម្មីជាភរិយាព្រមទាំងមន្តី្រសាលាខណ្ឌ សាលាសង្កាត់ដែលបានយកនូវបច្ច័យ និង អំណោយ មកផ្គត់ផ្គង់ប្រគេនដល់ព្រះសង្ឃជាហូរហែនៅពេលនេះនិងកន្លងមក។ចំពោះសកម្មភាព នេះគឺជាការចូលរួមចំណែកមួយយ៉ាងផុលផុសដ៏សំខាន់ ក្នុងការជួយសម្រួលដល់ ព្រះសង្ឃ សម្រាប់គង់ស្នាក់នៅ តាមទីវត្តអារ៉ាមនិងសិក្សារៀនសូត្រធម៌៕

អត្ថបទដែលជាប់ទាក់ទង