ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតឡឺកឺ ៖ ប្រាប់ហើយមិនជឿ៖ថាអន់ៗមែន

114

ភ្នំពេញ ៖ សុំទោសទុកជាមុន ព្រោះមិនមែនដោយសារតែខ្លួនឯងជិះឡានជជុះ ហើយបែរជាទៅចំអកឲ្យគេដែលជិះឡានទំនើបដែលមានតម្លៃខ្ពស់ៗនោះទេ តែទាំងអាឡានទំនើប និង អាជជុះពេលសាកកម្លាំងជាមួយបង្គោលភ្លើង ឬ ខឿនចែកផ្លូវនោះសុទ្ធតែជួបបរាជ័យដូចគ្នា ។
ថ្ងៃមុនឡានអារ៉ុលរ៉យរបស់ស្រីស្អាតមួយរូប ខិតខំតស៊ូជាមួយខឿនបែងចែកផ្លូវលទ្ធផលចុងក្រោយខឿនបែងចែកផ្លូវ មានរបួសស្រាលតែអារ៉ុលរ៉យវិញអ្ហេះកំពិតមុខត្រូវចូលពេទ្យព្យាបាល ។

គ្រាន់តែតស៊ូចាញ់ពួកអាដែងដែលជាបរិវាររបស់នាងស្អាតនោះខិតខំមកដោះស្លាកលេខចេញដើម្បីកុំឲ្យខ្មាស់គេ ឬ ដើម្បីលាក់អត្តសញ្ញាណរបស់ម្ចាស់ឡាន ស្មានតែលាក់ជិតអ្ហី ។
អ្ហ៊េស ! ជីវិតជាអ្នកកីឡាវាតែងតែមានចាញ់ មានឈ្នះអញ្ចឹងហើយ ។

ថ្ងៃនេះយើងចាញ់ថ្ងៃក្រោយបើជួបគូប្រកួតធុនៗហ្នឹងច្បាស់ជាចាញ់ទៀតហើយ បើមិនជឿទេសាកមើលម្ដងទៀតទៅ ។បើជាអ្នកប្រដាល់ គេត្រូវមើលទម្ងន់គូប្រកួត មើលពីប្រវត្តិគូប្រកួតពិសេសគឺត្រូវមើលពីកាយសម្បទាគូប្រកួត
វាមិនដែលអាណាមិនទាន់ស្គាល់គូប្រកួតផងទៅហ៊ានប្រថុយប្រកួតជាមួយបែបនេះទេ ។
បរាជ័យរបស់អារ៉ុករ៉យមិនទាន់សាបរលាបផង លោតែលេចចេញអារថយន្ដទំនើបម៉ាកJAGUARS ធ្វើឬក្សបែបក្លាហានទៅប្រកួតជាមួយបង្គោលភ្លើងទៅទៀត ។លទ្ធផលចុងក្រោយអា JAGUARS របួសធ្ងន់ដោយសារបង្កោលភ្លើងដូចអារុញរុយដែរ ។

ន្លងមកអ្នកដែលក្លាហានហ៊ានមកប្រកួតជាមួយបង្គោលភ្លើង មានតាំងពីLEXUS LAND CRUISSER . . . អ្ហូសបើអង្គុយរាប់វិញអ្ហេះ មានស្ទើរតែគ្រប់ម៉ាកសូម្បីតែឡានជជុះក៏មានប្រកួតជាមួយបង្គោលភ្លើង ឬ ខឿនចែកផ្លូវដែរ ។មានអាឡានខ្លះច្រឡឺមមែនទែនវាក្លាហានរហូតដល់ទៅតតាំងជាមួយវិមានឯករាជ្យ បង្កាន់ដៃស្ពាន …ទៅទៀត ។

តែមានអាឡានខ្លះបែរជាចំអកមកវិញថា គេមិនចង់ប្រកួតជាមួយបង្កោលភ្លើង ខឿនចែកថ្នល់ វិមានឯករាជ្យ ឬ បង្កាន់ដៃស្ពាននោះទេ តែគេចង់ចំអកថាឡានទាំងនេះបានតែទំនើបប៉ុណ្ណោះតែបើហ៊ានប្រកួតជាមួយបង្កាន់ដៃស្ពាន វិមានឯករាជ្យ បង្គោលភ្លើង ឬខឿនចែកផ្លូវរបស់ខ្មែរគឺឡានជាអ្នកចាញ់ហើយ ។ ក្រោយពីបរាជ័យ និង ត្រូវចូលពេទ្យហើយនោះក៏ត្រូវសងទៅគូប្រកួតថែមទៀត ។ នេះបានចំជាហៅថាជាការប្រកួតដែលដែលមិនស្គាល់គូប្រកួត ឬ ការប្រកួតដែលចាំតែខាតបង់
ហេស ! ហេ ! នៅមានគូប្រកួតទៀត ឬអត់ហ្ន ! ៕

អត្ថបទដែលជាប់ទាក់ទង