ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា-សិង្ហបុរី បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌

40

ប៉ារីស៖ ឆ្លៀតក្នុងឱកាសដ៏មមាញឹកនៃកិច្ចប្រជុំមហាសន្និបាតលើកទី៤១ របស់អង្គការយូណេស្កូ នៅទីស្នាក់ការកណ្តាលអង្គការយូណេស្កូ នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានទទួលជួបពិភាក្សាការងារជាមួយលោក ថុង អ៉ីដវីន (Edwin Tong) រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យវប្បធម៌នាពេលអនាគត។

ក្នុងកិច្ចពិភាក្សានោះ រដ្ឋមន្រ្តីក្រសួងវប្បធម៌ សហគមន៍ និងយុវជនសិង្ហបុរី បានបង្ហាញការរីករាយក្នុងការបំពេញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នាពេលកន្លងមក។

រដ្ឋមន្ត្រីវប្បធម៌នៃប្រទេសទាំងពីរ បានឯកភាពគ្នាកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ជាមួយគ្នាឱ្យកាន់តែល្អតទៅមុខថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង