ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការឯកភាពខណ្ឌចំការមន ប្រើប្រាស់កម្លាំងត្រៀមការពារ ថ្ងៃឈប់សម្រាក់ពិធីបុណ្យអុំទូក«ង» ៣ថ្ងៃ..!

48

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២១នេះលោកថេង សុថុល អភិបាលខណ្ឌចំការមនបានចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈការបញ្ជូនរូបភាព និង សម្លេង (Video Zoom Meeting) ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ។

កិច្ចប្រជុំខាងលើ មានរបៀបវារៈដូចខាងក្រោម៖
១-មតិស្វាគមន៍បើកអង្គប្រជុំ របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
២-សេចក្ដីរាយការណ៍ស្ដីពីផែនការការពាររក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ សម្រាប់ថ្ងៃឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ
៣-បញ្ហាផ្សេងៗ
ការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ
បញ្ហាប្រឈមផ្សេងៗក្រោយពេលការបើកឱ្យដំណើរការបង្រៀន និងរៀនឡើងវិញ សម្រាប់គ្រឹះស្ថានសាធារណៈ និងឯកជន។
៤-មតិចូលរួមពិភាក្សា សមាជិក សមាជិកា អង្គប្រជុំ
៥-មតិបូកសរុប និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង