ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរងរាជធានី៖ បើកវគ្គបណ្តុះបណ្តាល ស្តីពីការពិន័យអន្តរកាណ៏ ស្តីពីការគ្រប់គ្រង សំរាមសំណល់រឹង ទីប្រជុំជនបានធ្វើរួចរាល់ សំរាប់ខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ

160

 

ភ្នំពេញ៖នៅរសៀលថ្ងៃទី២១ធ្នូ មន្ទីរបរិស្ថានរាជធានីភ្នំពេញសហការ ជាមួយអាជ្ញាធរខណ្ឌច្បារអំពៅ បានបើកវគ្គបណ្តុះបណ្តាល ស្ដីពីការអនុវត្តយន្តការផាក ពិន័យចំពោះអំពើល្មើសនានា ដែលមានចែងក្នុងជំពូក៧ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រង សំរាមសំណល់រឹងទីប្រជុំជន ដោយមានការអញ្ជើញចូលរួម ពីលោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ,លោកគាត រង្សី ប្រធានមន្ទីរបរិស្ថាននិង មន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត។

លោកគាត រង្សី មានប្រសាសន៏ថា៖ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានមន្ទីរ បរិស្ថាន សហការជាមួយ អាជ្ញាធរខណ្ឌទាំង១៤ក្នុងរាជធានីភ្នំពេញ បានដំណើការជាបន្តបន្ទាប់ ទាំង១៤ខណ្ឌ ដោយចាប់ចេញ ដំណើរពីខណ្ឌដូនពេញ កាលពីថ្ងៃ ទី១៣ធ្នូរហូតមកដល់ថ្ងៃទី២១ធ្នូ ឆ្នាំ២០២១ដែលត្រូវបិទវគ្គបញ្ចប់ នៅក្នុងខណ្ឌច្បារអំពៅនា រសៀលថ្ងៃទី២១ធ្នូនេះដែលមានមន្ត្រីពាក់ពន្ធ័ចូលរួមមាន៖ចៅសង្កាត់,នគរបាលប៉ុស្ត៏,មេភូមិ, ភ្នាក់ងារប្រមូលសំរាម សរុបទាំងអស់៩៩៥នាក់ក្នុង គោលបំណងផ្តល់ការយល់ ដឹងឧិ្យកាន់តែច្បាស់លាស់ ពីច្បាប់នៃការផាកពិន័យ លើអ្នកចោលសំរាមផ្តេសផ្តាស់ គ្មានស្មារតីទទួលខុសត្រូវ។

លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានថ្លែងថា៖ ការអនុវត្តយន្តការផាកពិន័យ ចំពោះអំពើល្មើស នានាមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្តីពីការគ្រប់គ្រង សំរាម សំណល់រឹងទីប្រជុំជន គឺជាការកែទំលាប់ការចោល សំរាមពាសវាលពាស់កាល កែទំរង់លើការ ប្រមូលសំរាម ទុកដាក់សំរាម និងការដឹកសំរាមចេញទៅក្រៅក្រុង។លោកបន្តថា៖ការយកចិត្តទុកដាក់ របស់រដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលគឺកែទំរង់ តាមរយះការបន្ថែមក្រុមហ៊ុន ប្រមូលសំរាមពី១ក្រុមហ៊ុន ឡើងដល់៣ក្រុមហ៊ុនដែល ធ្វើឧ្យិសកម្មភាពប្រមូលសំរាម ដំណើរការទៅបានល្អមិនមាន ការកកស្ទះដូចពេលមុន ហើយក៏មិនត្រូវបានក្រុមហ៊ុនតែ១ យកសំរាមធ្វើជាចំណាប់ខ្មាំងនោះដែរ។ពាក់ពន្ធ័នឹងតារាងតំលៃថ្ងៃសំរាម ពេលនេះថ្វីត្បិតតែឡើងបន្តិច ប៉ុន្តែវា ក៏អាស្រ័យលើបរិបទថ្លៃទំនិញ នាពេលបច្ចុប្បន្ននេះដែរ៕

អត្ថបទដែលជាប់ទាក់ទង