ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌកំបូល បើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្តយន្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនានា ដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន

36

 

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខណ្ឌកំបូល លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល និងលោក សេង គន្ធ អភិបាលរងខណ្ឌ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងមានការចូលរួមពីតំណាង អធិការដ្ឋាននគរបាលខណ្ឌ ចៅសង្កាត់ទាំង៧ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ មន្ត្រីបរិស្ថានសង្កាត់ និងតំណាងប្រជាពលរដ្ឋនៃភូមិនីមួយៗ ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី ការអនុវត្តយន្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនានាដែលមានចែងក្នុងជំពូកទី៧ នៃអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ដែលរៀបចំដោយ មន្ទីរបរិស្ថានរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួន តារា អនុប្រធានមន្ទីរបរិស្ថាន។

វគ្គបណ្ដុះបណ្ដាលនេះបានផ្ដោតសំខាន់ លើចំណុចមួយចំនួនដូចជា ការរៀបចំទុកដាក់សំរាមឲ្យបានត្រឹមត្រូវ និងការបញ្ចេញសំរាម តាមកាលវិភាគកំណត់ និងការពិន័យអន្តរការណ៍ តាមលិខិតបទដ្ឋានដែលនៅជាធរមាន។

ក្នុងឱកាសនោះដែរ លោកអភិបាលខណ្ឌ ក៏សូមបងប្អូនប្រជាពលរដ្ឋមេត្តា ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា ដើម្បីភូមិដ្ឋានរបស់យើង មានសោភ័ណ្ឌភាពល្អ៕

អត្ថបទដែលជាប់ទាក់ទង