ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​សង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីឆក់​កាបូប​តាម​ផ្លូវ​សាធារណៈ ត្រូវបានកម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួន​

258

ភ្នំពេញ៖​ ​នៅ​ថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២២​ វេលា​វេលាម៉ោង១៧:៣០នាទីរសៀល​ កម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ទៀត​ បន្ទាប់​ពី​ធ្វើសកម្មភាពឆក់​កាបូប​តាម​ផ្លូវ​សាធារណៈ បណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលស្លាប់ នៅចំណុចបន្ទប់ជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិត​នៅ​មុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ អ៊ុក កក្កនិកា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ លក់ដូរ (ស្លាប់)

ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារ៉ា ហៅរ៉ា ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង