ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាហុកគីនឹងស្វែងរក មេដាយមាស មួយគ្រឿងនាឆ្នាំ២០២៣

59

ភ្នំពេញ៖កីឡាហុកគីដែលប្រមូលផ្ដុំតែក្រុមកីឡា ជម្រើសជាតិនារីនោះបានដាក់ សន្ទសន៍ស្វែងរកមេដាយមាស ឲ្យបានមួយគ្រឿងនាឆ្នាំ២០២៣ ក្នុងខណៈដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ។
សព្វថ្ងៃនេះក្រុមកីឡាជម្រើសជាតិហុកគីនារី កំពុងតែហ្វឹកហាត់បិទខ្ទប់នៅ ពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមការជួយឧបត្ថម្ភពី
សំណាក់ក្រសួងអប់រំយុវជននិងកីឡា ។ចំពោះក្រុមកីឡាករដែលមិនមាន ការប្រមូលផ្ដុំនោះគឺហ្វឹកហាត់នៅ តាមក្លិបជាធម្មតា ។លោកកាំង សុ
ធាដែលជាអគ្គលេខាធិការរបស់ សហព័ន្ធបានទទួលស្គាល់ពីការ លំបាកនេះតែសម្រាប់ឆ្នាំ២០២៣ លោកមានមហិច្ឆតារស្វែងរកមេដាយមាស ឲ្យបានមួយគ្រឿងជូនជាតិ ។

វីញ្ញាសាដែលកម្ពុជាមាន ក្ដីសង្ឃឹមជាងគេនោះ គឺការប្រកួតក្នុងសាល និងក្រៅសាលរបស់ ក្រុមនារីតែម្ដង ។ហុកគីធ្លាប់ចូលរួមប្រ
កួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ចំនួន៤លើកមកហើយៗ ការប្រកួតដែលល្អជាងគេ គឺនៅស៊ីហ្គេមលើកទី៣០ ឆ្នាំ២០២១៩នៅ ប្រទេសហ្វីលីពីននៅ
ក្នុងការប្រកួតកាលនោះ កម្ពុេជាដណ្ដើមបាន ចំណាត់ថ្នាក់លេខ៥ ។
លោកបន្ដថាកីឡាហុកគីកម្ពុជា ពុំធ្លាប់ដណ្ដើមបានមេដាយ ពីការប្រកួតជាលក្ខណៈអន្តរជាតិនោះទេតែនៅពេលដែលយើងធ្វើជា
ម្ចាស់ផ្ទះស៊ីហ្គេមយើងត្រូវ តែតស៊ូយកមេដាយមាសឲ្យទាល់ តែបានទោះបីពេលនេះ យើងកំពុងតែស្ថិតក្នុងតំណាក់ ហ្វឹកហាត់បិទខ្ទប់ក៏ពិតមែន
តែយើងក៏មានការរីកចម្រើន ទៅមុខដែរ ។
ក្រៅពីហ្វឹកហាត់ក្នុងស្រុក នៅឆ្នាំ២០២២នេះកម្ពុជាត្រៀម បញ្ជូនក្រុមជម្រើសជាតិទៅ ហ្វឹកហាត់នៅក្រៅប្រទេស ជាពិសេសប្រទេសជាដៃគូអភិវឌ្ឍន៍ ក្នុងតំបន់អាស៊ីអាគ្នេយ៍តែម្ដង ។

ទោះបីស៊ីហ្គេមលើកទី៣១ នៅវៀតណាមនាឆ្នាំនេះ ហុកគីមិនមាននៅ ក្នុងបញ្ជីប្រកួតក៏ពិត
មែនតែសម្រាប់ហុកគីកម្ពុជា នឹងចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ចំនួន២ ។
ព្រឹត្តិការន៍ទាំ២នោះ គឺការប្រកួតជម្រុះកីឡាអាស៊ី(ASIAN Games)នៅប្រទេសចិននា ខែកក្កដា និងការប្រកួតកីឡា ហុកគីពានរង្វាន់កី
ឡាអាស៊ី(Hickey Asia Cup) ឆ្នាំ២០២១ដែលត្រូវបាន ពន្យារមកដល់ឆ្នាំ២០២២នេះ ៕

អត្ថបទដែលជាប់ទាក់ទង