ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្លន់ទូរស័ព្ទដៃ និងកាបូបប្រាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

234

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណី ប្លន់ទូរស័ព្ទដៃ និងកាបូបប្រាក់ ត្រូវបានកម្លាំងកា រិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន។

កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្លូវលំ ក្រុម៣៥ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកកាំបិតកែច្នៃភ្ជង់គំរាមប្លន់យកទូរស័ព្ទដៃ និងកាបូបប្រាក់ ប្រព្រឹត្តនៅចំណុចផ្លូវលំ ក្រុម៣៥ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០១:០០នាទី រំលងអាធ្រាត្រ។

ជនសង្ស័យឈ្មោះ ហាន វិស្នុ ហៅ ត្រេន ភេទប្រុស ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ាស៊ីនត្រជាក់ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖​ កាំបិតកែច្នៃ ប្រវែង ៥០សង់ទីម៉ែត្រ មានដងជ័រពណ៌ខ្មៅ ចំនួន០១ដើម។ សម្ភារៈបាត់​បង់៖​ ទូរស័ព្ទដៃ ចំនួន០២ គ្រឿង និងកាបូបប្រាក់។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង