ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នងការនគរបាលខេត្តកំពត ៖ ករណីចាប់ឆ្កែ Husky ធ្វើម្ហូប , ជនសង្ស័យត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការ

62

កំពត៖ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានថ្លែងថា សត្វក៏ត្រូវតែ មានយុត្តិធម៌ដែរ ករណីចាប់ឆ្កែ Husky ធ្វើម្ហូប ជនសង្ស័យត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការ ។

ករណីចាប់សត្វឆ្កែ Husky ចំនួនបីក្បាល ទាំងមេទាំងកូន យកទៅធ្វើស៊ី សមត្ថកិច្ចបាន ឃាត់ខ្លួនមនុស្សចំនួន ៩នាក់ ដើម្បីយកទៅធ្វើការ សាកសួរកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។ ករណីនេះ កើតឡើងនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត។

ឯកឧត្តម​ ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតបានថ្លែងថា ចំពោះករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យចំនួន ៩នាក់ ដើម្បីសាកសួរពាក់ព័ន្ធករណី ចាប់សត្វឆ្កែយក ទៅសម្លាប់ធ្វើម្ហូប។ ម្ចាស់ឆ្កែទាំងបីក្បាល ឈ្មោះ លី ធីឌីន ភេទស្រី អាយុ ៦២ឆ្នាំ នៅភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត ។

ការចាប់ខ្លួននេះ បានធ្វើឡើងបន្ទាប់ពីបុរស ជាម្ចាស់ឆ្កែបាន ស្រែកទ្រហោយំយ៉ាងខ្លាំង បន្ទាប់ពីបានឃើញ សត្វឆ្កែជាទីស្រឡាញ់របស់គាត់ ត្រូវបានក្រុមកម្មករ សំណង់មួយក្រុម នៅក្នុងភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត សម្លាប់និងកាប់ជាកង់ៗ ដើម្បីធ្វើម្ហូបក្លែមជាមួយស្រា។

រឿងរ៉ាវមួយនេះ បានធ្វើឲ្យកក្រើកនៅ លើបណ្តាញសង្គម និងមានការប្រតិកម្មរិះគន់ យ៉ាងខ្លាំងទៅលើ ក្រុមកម្មករដែលចាប់សត្វឆ្កែ Husky ចំនួនបីក្បាល ទាំងមេទាំងកូន ដែលជាទីស្រឡាញ់យកទៅធ្វើស៊ី។

នៅ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ កម្មករសំណង់ មួយក្រុម នៅក្នុងភូមិស្វាយធំ ឃុំគ្រាងអំពិល សង្កាត់កំពង់បាយ ខេត្តកំពត សម្លាប់សត្វឆ្កែ Husky ទាំងមេ ទាំងកូនចំនួន៣ក្បាល ដើម្បីធ្វើម្ហូប ។

ម្ចាស់ឆ្កែដែលមានគណនីហ្វេសប៊ុកឈ្មោះ សំអាងការ ស្រីម៉ៅមង្គល បានឲ្យដឹងថា គាត់មិនចង់បានអ្វីពីក្រុម សម្លាប់ឆ្កែរបស់គាត់ ទាំងនោះទេ ប៉ុន្តែ គាត់ចង់ឲ្យពួកគេ មកក្រាបសុំទោសនៅ ចំពោះមុខផ្នូរសត្វឆ្កែ ជាទីស្រឡាញ់របស់គាត់។ តាមគណនីហ្វេសប៊ុកឈ្មោះ Rangsey Roth បានឲ្យដឹងថា ស្នងការនគរបាលខេត្តកំពត បានធ្វើការឃាត់ខ្លួន មនុស្សចំនួន ៩ នាក់ យកទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាម នីតិវិធីច្បាប់ហើយ៕

អត្ថបទដែលជាប់ទាក់ទង