ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វគ្គបណ្ដុះបណ្ដាល ចៅក្រម អាជ្ញាកណ្ដាលកីឡាតុងហ្គីលម៉ូដូ ត្រូវបានបញ្ចប់

20

ភ្នំពេញ៖ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២លោក យី សុងគី ប្រធានមន្ទីរអប់រំកាយ និងកីឡាខេត្តបាត់ដំបងនិងលោកបណ្ឌិតតាកាក់មីស៊ី ហូស៊ីកុ ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូពិភពលោកបាន អញ្ជើញចូលរួមវិធីបិទវគ្គ បណ្ដុះបណ្ដាល ចៅក្រមអាជ្ញាកណ្ដាលតុងហ្គីលម៉ូដូ ដើម្បីបើកការប្រកួតកីឡាតុងហ្គីលម៉ូដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ២០២១ ខេត្តបាត់ដំបង ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា។

លោក ចំរើន សុផល អគ្គលេខាធិការសហព័ន្ធរាយការណ៍ថា វគ្គបណ្តុះបណ្តាល រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួម ចំនួន៣២នាក់និង មានការចូលរួមពីថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូមកពីបណ្តាលក្លិបនានា នៅខេត្តបាត់ដំបង។ លទ្ធផល របស់ចៅក្រម អាជ្ញាកណ្ដាល ពិតជាបានមកពីការខិតខំហ្វឹកហាត់ ដ៏ហ្មត់ចត់ មានការតស៊ូព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់និងគោរព តាមបទបញ្ជាបច្ចេកទេសនៃការប្រកួត។
លោក យី សុងគី បាននិយាយថា ជាការពិតណាស់ រយៈពេល៥ថ្ងៃនៃវគ្គបណ្ដុះបណ្ដាល ចៅក្រម អាជ្ញាកណ្ដាលនា ពេលនេះ គឺជាការផ្ដល់ឱកាសឲ្យលោកគ្រូ អ្នកគ្រូ ដែលជាចៅក្រម អាជ្ញាកណ្ដល ទទួលបាន សមត្ថភាពពេញលេញក្នុងការ ត្រៀមលក្ខណៈសម្រាប់ការរៀបចំការប្រកួតកីឡា តុងហ្គីលម៉ូដូជ្រើសរើសជើងឯក នាពេលខាងមុខនេះ។ នាពេលបច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពទូទាំងប្រទេស និងបានធ្វើឱ្យគ្រប់វិស័យទាំងអស់មានការអភិវឌ្ឍឡើង ជាក់ស្ដែងក្នុងនោះ មានវិស័យកីឡាផងដែរ។

បើយើងគិតចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៣ គឺមានរយៈពេល១ឆ្នាំប៉ុណ្ណោះ ហេតុនេះ ដើម្បីឲ្យវិស័យកីឡានៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណទទួលបានលទ្ធផលល្អ ក្នុងការប្រកួតលក្ខណៈអន្តរជាតិនានា និងការត្រៀមការប្រកួតកីឡា SEA GAMES 2023 ធ្វើជាម្ចាស់ផ្ទះនាឆ្នាំ២០២៣។
លោក ហាជីមិ សៃតុ ប្រធានសហព័ន្ធកីឡាតុងហ្គីលម៉ូដូពិភពលោកបានមានប្រសាសន៍ថា លោកគ្រូ អ្នកគ្រូ និងប្អូនៗទាំងអស់ ខិតខំយកចិត្តទុកដាក់បន្ថែម និងផ្សព្វផ្សាយកីឡានេះឲ្យទៅកាន់បណ្ដាខេត្តឲ្យកាន់តែទូលំទូលាយទូទាំងប្រទេសកម្ពុជា។ ដោយធ្វើការពន្យល់ អំពីសារសំខាន់ របស់កីឡាតុងហ្គីលម៉ូដូ និងប្រវត្តិ ព្រមទាំងចក្ខុវិស័យលើកស្ទួយកី ឡាតុងហ្គីលម៉ូដូ ក្នុងការចូលរួមការប្រកួតSEA GAMES ខាងមុខនេះ៕

អត្ថបទដែលជាប់ទាក់ទង