ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង់អង្គុយ ចំនួន១០ ត្រូវបានលោក ឌី រ័ត្នខេមរុណ នាំយកទៅដាក់លើ សួនច្បារសហគមន៍កុមារ មេត្រី ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ មកអង្គុយលេងកំសាន្ត និងសហការជាមួយក្រុមហ៊ុន ស៊ិន ទ្រី បោសលាងសម្អាតសួនច្បារ

219

 

ភ្នំពេញ ៖ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បាននាំយកបង់អង្គុយ ចំនួន ១០ ដែលជាអំណោយ របស់ក្រុមហ៊ុន បុរីអង្គរភែលេស ដាក់លើសួនច្បារសហគមន៍កុមារមេត្រី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌមានជ័យ មកអង្គុយលេងកំសាន្ត ។

នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានសំដែងនូវការដឹងគុណ និង អរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន បុរីអង្គរភែលេស ដែលបានផ្តល់នូវបង់អង្គុយ ចំនួន ១០ ដល់រដ្ឋបាលខណ្ឌមានជ័យ សម្រាប់ដាក់អោយបងប្អូនប្រជាពលរដ្ឋអង្គុយលេងកំសាន្តនៅសួនច្បារ សហគមន៍កុមារមេត្រី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង បានលើកឡើងថា ការដាក់បង់អង្គុយនៅលើ សួនច្បារនេះ គឺគោលបំណងចង់អោយ បងប្អូនប្រជាពលរដ្ឋ ដែលបានមកហាត់ប្រាណ ឬមកលេងកំសាន្ត ងាយស្រួលអង្គុយលេង និងមានសោភ័ណ្ឌភាពល្អក្នុងមូលដ្ឋានសង្កាត់-ខណ្ឌ ផងដែរ ។ ទន្ទឹមនឹងនេះ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បងប្អូនប្រជាពលរដ្ឋដែលមកអង្គុយ លេងកំសាន្តនៅលើបង់ សូមកុំញ៉ាំអី ហើយបោះចោលលើបង់ពាសវៀលពាសកាល ត្រូវវិចខ្ចប់ និងទុកដាក់សំរាម ដែលញ៉ាំរួចហើយ ក្នុងធុងសំរាមអោយបានត្រឹមត្រូវ ។

ជាមួយគ្នានេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង បានបន្ថែមទៀតថា ការផ្តល់បង់អង្គុយ របស់ក្រុមហ៊ុន បុរីអង្គរភែលេស នាពេលនេះ គឺពិតជាមានសារៈសំខាន់បំផុត ដល់រដ្ឋបាលខណ្ឌមានជ័យ បានង្ហាញពីទឹកចិត្តដ៍ល្អប្រពៃ ប្រកបដោយគុណធម៌ មនុស្សធម៌ ដែលត្រូវបានរដ្ឋបាលខណ្ឌ និង ប្រជាពលរដ្ឋទូទាំងខណ្ឌ ធ្វើការចងចាំទុកជាប់ក្នុងដួងចិត្តជានិច្ច ៕

អត្ថបទដែលជាប់ទាក់ទង