ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការ សម្រេចឃុំខ្លួនបុរសម្នាក់ ក្លែងបន្លំជា រដ្ឋលេខាធិការ ឆបោកប្រាក់៩ពាន់ដុល្លារ

33

ភ្នំពេញ៖ លោក សេង រិទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលក្លែងបន្លំជា រដ្ឋលេខាធិការ ក្រសួងមួយ ហើយឆបោកប្រាក់ ពីពលរដ្ឋចំនួន៩ពាន់ដុល្លារ។

បុរសរូបនោះ មានឈ្មោះ ទ្រី សារិទ្ធិ ហៅ ឈុន ហុងលី ត្រូវបានតុលាការចោទប្រកាន់ ពីបទមួយចំនួនក្នុងនោះមានដូចជា ក្លែងបន្លំឯកសារសាធារណ:, ប្រើប្រាស់ឯកសាសាធារណ:ក្លែង , ឆបោក និងប្រើប្រាស់ឯកសណ្ឋានជាអាទិ៍ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគបាល ឬយោធាជាដើម ដោយអនុវត្តតាមបញ្ញត្តិមាត្រា៦២៩ ,មាត្រា៦៣០ ,មាត្រា៣៧៧, មាត្រា ៣៧៨, និងមាត្រា ៦១៦ នៃក្រមព្រហ្មទណ្ឌ។

លោក ទ្រី សារិទ្ធិ ត្រូវបានតុលាការសម្រេចឃុំខ្លួន នៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។

បើតាមសមត្ថកិច្ច បទល្មើសរបស់លោក ទ្រី សារិទ្ធិ គឺបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ២០២២ និងថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង