ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខប្រដាល់គុនខ្មែរ ជួបសំណេះសំណាល ជាមួយអត្តពលិករបស់ខ្លួនមុនចេញទៅSEA GAMES នៅវៀតណាម

200

ភ្នំពេញ៖នាថ្ងៃទី២ ខែឧសភា ២០២២ លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ លោក ហេង សុខឃន ប្រធានសហព័ន្ធប្រដាល់ឃុកបុកសិង បានជួបសំណេះសំណាលជាមួយប្រធានប្រតិភូ គ្រូបង្វឹក ក្រុមអត្តពលិប្រដាល់ គុនខ្មែរ និងឃុកបុកសិងចំនួន២៦នាក់មុនចេញដំណើរពី ប្រទេសកម្ពុជាទៅចូលរួម ប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម។

លោកតែម ម៉ឺន បានមាន ប្រសាសន៍ដថា កីឡាករ-កីឡាការិនីត្រូវប្រយ័ត្នប្រយែង ការហូបចុក និងថែទាំសុខ ភាពឲ្យបានល្អ ព្រមទំាងខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីធ្វើយ៉ាងណា ឲ្យការចូលរួមប្រកួត ទទួលបាននូវគុណផល និងសិទ្ធផលល្អ ធានាបានមេដាយតាម អនុសាសន៍ណែនាំ ក៏ដូចជាទំនុកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន។

លោក ហេងសុឃន អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបញ្ជាក់ឲ្យដឹងថា សម្រាប់កីឡាករគុនខ្មែរទាំង ១០ រូប ដែលចេញទៅ SEA GAMES លើកទី៣១ លើកនេះ គឺបានត្រៀមលក្ខណៈ យ៉ាងល្អទាំងការហ្វឹក ហាត់កម្លាំងកាយ ទាំងបច្ចេកទេស ក៏ដូចជាការ ថែរក្សាសុខភាព ។ លោកបានបន្តថា ពាក់ព័ន្ធបញ្ហាសម្ភារ: កីឡាករម្នាក់ៗសុទ្ធតែបំពាក់ថ្មីនូវឧបករណ៍ សម្រាប់បម្រើការប្រកួត ការហ្វឹកហាត់និងសម្ភារ:ប្រើប្រាស់ផ្ទាល់ខ្លួន បន្ថែមលើអ្វីដែលក្រសួងអប់រំយុវជននិងកីឡា ។

លោក ប៉ែន ស៊ីណេអនុប្រធានសហព័ន្ធប្រដាល់ឃីកបុកស៊ីង បាននិយាយថា សុំឲ្យទំាងប្រដាល់ គុនខ្មែរ និងឃុកបុកសិងត្រូវរក្សាទម្ងន់និងដឹងពេលវេលាប្រកួតបានត្រឹមត្រូវទើបធ្វើឲ្យមានឳកាសដណ្តើមមេដាយជូនប្រទេសជាតិ។ក្នុងនោះលោកបានឧបត្ថម្ភដល់ប្រតិភូ គ្រូបង្វឹក ក្រុមអត្តពលិប្រដាល់ គុនខ្មែរ និងឃុកបុកសិងចំនួន២៦នាក់ក្នុងម្នាក់៦០ដុល្លារ ចំណែកលោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងឃុកបុកសិងចំនួន២៦នាក់ក្នុងម្នាក់៥០ដុល្លារ ហើយលោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាអនុប្រធានសហព័ន្ធប្រដាល់គុនខ្មែរ ឧបត្ថម្ភ៣០០ដុល្លារដល់ក្រុមកីឡាករ-កីឡាការិនីចំនួន១២នាក់៕

អត្ថបទដែលជាប់ទាក់ទង