ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្សារដើមគរ និងផ្សារនាគមាស មានស្ថានភាព ល្អប្រសើរច្រើនហើយនៅព្រឹកថ្ងៃទី១៨ ខែកញ្ញនេះ

227
ភ្នំពេញ៖ យុទ្ធនាការចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្លូវជុំវិញផ្សារដើមគរ និងនៅផ្សារនាគមាសស្ថិតក្នុងសង្កាត់ផ្សារដើគរ ខណ្ឌទូលគោក មកដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញនេះ ផ្លូវមួយចំនួនត្រូវបានរំដោះ ដើម្បីអោយប្រជាពលរដ្ឋបានធ្វើដំណើរហើយ ក្រោយពីផ្លូវមួយចំនួននោះត្រូវបានរំលោភដោយអ្នកលក់ដូរ ជាច្រើនឆ្នាំកន្លងមកនេះ។

   យុទ្ធនាការនេះត្រូវបានគេដឹងថា ដឹកនាំដោយលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ដោយប្រើប្រាស់ពេលវេលាជាង១សប្តាហ៍មកហើយ។

បើយោងតាមការបង្ហោះតាមប្រព័ន្ធសង្គមហ្វេសបុករបស់លោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ បានសរសេរថា នាព្រឹកថ្ងៃទី១៨ ខែកញ្ញនេះ ស្ថានភាពល្អប្រសើរច្រើនទាំងផ្សារដើមគ និងផ្សារនាគមាស ។ ចំពោះសារ ដែលអបដោយរូបថតជាច្រើនសន្លឹករបស់លោកមាន ចាន់យ៉ាដា ក្រោយការបង្ហោះក៏មានអ្នកចូលទៅខាំមិន ជាច្រើននាក់ផងដែរ ដើម្បីអោយអាជ្ញាធរបន្តការខិតខំរៀបចំសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញបន្តទៀត សំដៅអោយទីក្រុងក្នុងសម័យតេជោត្រូវតែមានភាពស៊ីវីល័យ។

លោកly menghour បានខាំមិនថា «ខ្ញុំសូមអរគុណឯកឧត្តម! គ្មានអ្វីធ្វើមិនបានទេ ពិសេស​អាជ្ញាធរសមត្ថកិច្ច ក្នុងការរៀបចំ​សណ្តាប់ធ្នាប់សាធារណៈ។ ការយកទ្រូងផ្លូវធ្វើចំណត ក៏ហាក់រាង​ស្បើយ។ សូមអាជ្ញាធរសមត្ថកិច្ចបន្តសកម្មភាព​រៀបចំ សណ្តាប់ធ្នាប់សាធារណៈនៅផ្លូវនានា ពិសេសផ្លូវវេងស្រេង។ សម័យតេជោហើយ ទុកឲ្យប្រទេសអត់សណ្តាប់ធ្នាប់ ដូចជា​មិនស៊ីវិល័យទេ។ ខ្ញុំជឿថា បើអាជ្ញាធរសមត្ថកិច្ច ធ្វើ គឺធ្វើបាន។ ខ្លាចតែអាជ្ញាធរសមត្ថកិច្ច ដើរដាក់​ខែទេ ចំពោះអ្នកលក់ និងអ្នកបើកហាងទេ ទើបបណ្តែតបណ្តោយ​ឲ្យមានការយកចិញ្ចើមផ្លូវ និងទ្រូងផ្លូវធ្វើកន្លែងលក់ដូរ និងចតឡាន។ ខ្ញុំសូមគោរពជូនពរឯកឧត្តម សូមជោគជ័យគ្រប់ភារកិច្ច »។

   ចំណែក លោក Delux leang លោកខាំមិនដែរថា
«គាំទ្រ​ប្រសាសន៍លោកម៉េងហួរ និងគាំទ្រវិធានការអាជ្ញាធរ។ ភោជនីយដ្ឋានធំៗ ដែលយកផ្លូវជាចំណតរថយន្ត គួរតែជាការងារអាទិភាពបន្ទាប់ទៀត»។
  ក្នុងនោះដែរ លោកស្រីKong marey បានខាំមិនផងដែរថា «សូមគោរពឯឧ ចំពោះការប្រឹងប្រែងតែអ្នកលក់គួរណាស់យល់ដឹង ពីអនាម័យ ផង ពិសេស បញ្ហាសំរាម ចោលលើផ្លូវ »។
  បន្តមកទៀតគឺលោកPanha both បានខាំបន្តថា «សូមគោរពគាំទ្របងអភិបាលដែលបានចុះរៀបចំទាំងយប់ទាំងថ្ងៃ»។
 ចំណែកលោកស្រីTevy rangsey បានខាំមិនបន្តមកក្រោមទៀតថា «សង្ឃឹមថា ពួកគាត់នឹងបន្តយកការសម្អាតនេះជាទម្លាប់រហូតទៅ»៕
អត្ថបទដែលជាប់ទាក់ទង