ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កិច្ចប្រជុំឧត្តមម ន្ត្រីការពារជាតិ អាស៊ានបូក (ADSOM-Plus) ចាប់ផ្ដើមហើយ

216

ភ្នំពេញ៖ កិច្ច ប្រជុំ ឧត្តម មន្ដ្រី ការពារ ជាតិ អាស៊ាន (ADSOM) និ ង កិច្ចប្រ ជុំ ឧត្តម ម ន្ត្រីការពារ ជាតិ អាស៊ាន បូក (ADSOM-Plus) ដែល នឹ ងប្រព្រឹត្ត ទៅ ជាប ន្ត បន្ទាប់ គ្នា រយៈ ពេល ២ថ្ងៃ គឺចា ប់ ពីថ្ងៃទី ១ ៧ ដល់ ទី ១៨ ខែ ឧសភា ឆ្នាំ២០២២ នៅទី ស្តីការក្រសួង ការ ពា រជាតិ ។ កិច្ចប្រជុំ ទាំង ពី រនេះ នឹង ដឹកនាំ ដោយ នាយ ឧត្តម សេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សា ពិសេស សម្តេ ចពិ ជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង កា រពារ ជាតិ អគ្គនាយក អគ្គនាយក ដ្ឋាន នយោបា យ និង កិច្ចការ បរទេស និង ជា ប្រធាន កិច្ច ប្រជុំ ឧត្តម មន្ត្រី ការពារជាតិ អាស៊ាន។ កិច្ច ប្រជុំ ឧត្តមមន្ត្រី ការពារ ជាតិ អាស៊ាន (ADSOM) នឹង ស្តាប់ របាយ ការណ៍ សង្ខេប របស់ កិច្ច ប្រជុំ ក្រុម ការងារ ឧត្តម មន្ត្រី ការពារ ជាតិ អាស៊ាន (ADSOM WG) កិច្ច ប្រជុំប្រចាំ ឆ្នាំ នៃ បណ្តាញ វិទ្យាស្ថាន ការពារ ជាតិ និង សន្តិសុខ អាស៊ាន លើក ទី ១៦ (1EENADI) និង កិច្ចប្រជុំ អគ្គមេ បញ្ជាការ កង ទ័ព អាស៊ាន លើក ទី ១៩ (19 ACDFN) ព្រមទាំងធ្វើ បច្ចុប្បន្ន ភាព លើ វឌ្ឍនភាព នៃកិច្ច សហប្រតិបត្តិការ ការ ពា រ ជាតិ អាស៊ាន ដែល មាន ស្រាប់ ក៏ដូចជា ពិនិត្យ ពិចារណា លើ គំនិត ផ្តួចផ្តើមថ្មីៗ រប ស់ កិច្ច ប្រជុំ រដ្ឋមន្ត្រីកា រពារ ជាតិ អាស៊ាន ក្នុ ង គោល ដៅ ពង្រឹង ពង្រីក កិច្ច សហប្រតិបត្តិការ ជាក់ ស្ដែង ក្នុង អាស៊ាន សម្រាប់ពេល អនាគត ។

ទន្ទឹ មនេះ កិច្ចប្រជុំនេះ ក៏ នឹង ធ្វើការ ពិនិត្យ សម្រេច លើ ឯកសារ សំខាន់ ចំនួន ៣ រួម មាន ៖ ទី១៖ សេចក្តី ព្រាង ចក្ខុវិស័ យភ្នំពេញ ស្តី ពី តួនាទី ស្ថាប័ន ការ ពារ ជាតិ ក្នុង ការ គាំទ្រ ការស្ដារ ឡើង វិញ ក្រោយ កូវីដ ១៩, ទី២៖ សេចក្តី ព្រាង សេចក្ដី ប្រកាស រួម នៃ កិច្ចប្រជុំ រដ្ឋមន្ត្រី ការពារ ជាតិ អាស៊ាន និង ៣៖ សេចក្តីព្រា ងសេចក្តី ប្រកាស រួម នៃ កិច្ចប្រជុំ រដ្ឋមន្ត្រី ការ ពារ ជាតិ អាស៊ាន បូក ដែល ឯកសារ យុទ្ធសាស្ត្រ ទាំង ៣ នេះ នឹង ត្រូវ ដាក់ ជូន កិច្ច ប្រជុំ រដ្ឋមន្ត្រី ការ ពារ ជាតិ អាស៊ាន និង កិច្ច ប្រជុំ រដ្ឋមន្ត្រី ការ ពារ ជាតិ អាស៊ាន បូក ដើម្បី អនុម័ត នា ពេល ខាង មុខ។ ជាមួយ គ្នា នេះ សំណើ របស់ បណ្តា ប្រទេស បូក សុំរៀប ចំ កិច្ច ប្រជុំ ក្រៅផ្លូវកា រ ជា មួយ រដ្ឋមន្ត្រី ការពា រ ជាតិ អាស៊ាន និង សំណើ រៀប ចំ លំហាត់ លម្ហ សមុទ្រ អាស៊ាន – ឥណ្ឌា ក៏ នឹង ត្រូវលើក យក មក ពិនិត្យ ពិភាក្សា ក្នុង កិច្ច ប្រជុំ នេះ ផង ដែរ ។ ដោយ ឡែក កិច្ច ប្រជុំ ឧត្តម មន្ត្រី ការពារជា តិ បូក នឹង ស្ដាប់ សេចក្តី រាយ ការណ៍ របស់ លេខាធិ ការដ្ឋាន អាស៊ាន ស្តី ពី ការ អភិវឌ្ឍ ថ្មីៗ នៅ ក្នុ ង អាស៊ាន និង របាយ ការណ៍ វឌ្ឍន ភាព រប ស់ក្រុម ការងារ ជំនាញ ទាំង ៧ វិស័យ ក្នុ ងក្រ បខ័ណ្ឌ កិច្ចប្រជុំរដ្ឋមន្ត្រី ការពារជាតិ អាស៊ាន បូក រួមមា ន ទី១៖ ជំនួយ មនុស្ស ធម៌ និ ង សង្គ្រោះ គ្រោះ មហន្តរាយ , ទី២៖ សន្តិសុខ លម្ហសមុទ្រ , ទី៣៖ វេជ្ជសាស្ត្រ យោធា, ទី៤៖ ប្រឆាំង ភេរវកម្ម , ទី៥៖ ប្រតិបត្តិការ រក្សា សន្តិភាព, ទី៦៖ សកម្មភាព កម្ចាត់ មីន ដើម្បី មនុស្ស ធម៌ និ ង ៧៖ សន្តិសុខ បច្ចេក វិទ្យា ព័ត៌ មាន ។ កិច្ច ប្រជុំក៏នឹង ធ្វើការផ្លា ស់ប្តូរ ទស្សនៈស្តីពីបញ្ហា តំបន់ និង អន្តរជាតិ ព្រ មទាំ ងពិនិត្យ ពិចារណាលើ សេចក្តី ប្រកាស រួម របស់ កិច្ចប្រជុំ រដ្ឋមន្ត្រី ការ ពារ ជាតិអាស៊ាន បូក ស្តី ពី កិច្ច សហប្រតិបត្តិ ការ ការពារ ជាតិ ដើម្បី ពង្រឹងសាមគ្គីភាព សម្រាប់ សន្តិសុខ ប្រកប ដោយ ភាពសុខ ដុម ។ កិច្ចប្រជុំ ឧត្តម មន្ត្រីការពារ ជាតិ អាស៊ាន និង កិច្ចប្រជុំឧត្តម មន្ត្រី ការពារ ជាតិ អាស៊ាន បូក គឺ ជា យន្ត ការ ដ៏សំខាន់ មួយសម្រាប់ ការប្រុង ប្រៀបរៀប ចំ កិច្ច ប្រជុំរដ្ឋមន្ត្រី ការពារ ជាតិ អាស៊ាន លើក ទី ១៦ និង កិច្ចប្រជុំរដ្ឋមន្ត្រី ការពារ ជាតិ អាស៊ានបូ ក លើកទី ៩ ដែ លដឹក នាំ ដោយ សម្តេច ពិជ័យ សេនា ទៀ បាញ់ នៅខែ មិថុនា និង ខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុ ខ ។ កិច្ច ប្រជុំទាំង ពីរខាង លើ នេះគូស បញ្ជាក់ អំពី ការ ប្តេជ្ញា ចិត្ត របស់ កម្ពុជា ក្នុង នាមជាម្ចាស់ ផ្ទះ កិច្ចប្រជុំ រដ្ឋមន្ត្រី ការ ពារ ជាតិ អាស៊ាន និង កិច្ច ប្រជុំសន្តិសុខ ពាក់ ព័ន្ធ ក្នុ ងឆ្នាំ ២០២២ ក្នុង ការ ជំរុញសាមគ្គីភាព អាស៊ាន រួម គ្នា ដោះ ស្រាយ បញ្ហា ប្រឈម សន្ដិសុខ តំបន់ ក្នុង ពេល បច្ចុប្បន្ន និង បញ្ហា ប្រឈម កំពុង លេច ឡើងថ្មីៗ ស្រប តាម មូល បទ «សាមគ្គីភាព ដើម្បី សន្តិសុខ ប្រកប ដោយ ភាព សុខដុម» ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង