ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពាក់កណ្តាល ឧសភានេះ​ ក្រុមការងារមន្ទីរសាធារណការ ខេត្ព្រះវិហារ ចុះបិទស្ទីកឃ័រចំណំងផ្លាតលេីគោយន្តកន្ត្រៃ​យ៍បានជាង ៥០គ្រឿង​

180

ព្រះវិហារ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានសហការជាមួយសមត្ថកិច្ចចុះបិទស្ទីកឃ័រចំណាំងផ្លាតលេីគោយន្តកន្ត្រៃយ៍ តាមដងផ្លូវនានាក្នុងភូមិសាស្ត្រខេត្តក្នុងទិសដៅកាត់បន្ថគ្រោះថ្នាក់ចរាចរណ៍

  លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានអោយដឹងថា គិតត្រឹមពាក់កណ្តាលខែឧសភា ឆ្នាំ២០២២នេះក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ព្រះវិហារ សហការជាមយកម្លាំងនគរបាលចរាចណ៍កម្លាំងកងរាជអាវុធហត្ថចុះបិទស្ទីកឃ័រចំណំងផ្លាតលេីគោយន្តកន្ត្រៃយ៍ នៅលេីដងផ្លូវជាតិសំខាន់ៗក្នុងភូមិសាស្ត្រខេត្តបានចំនួន៥១គ្រឿងស្មេីនឹង២៥០សន្លឹក

  ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារលោកសំលាងទ្រីនៅក្នុងកិច្ចប្រជុំប្រចាំខែគឺតែងបានធ្វេីការដាស់តឿនដល់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តគឺត្រូវសហការជាមួយសមត្ថិកច្ចចុះបិទស្ទីកឃ័រដោយផ្ទាល់លេីគោយន្តកន្ត្រៃយ៍របស់ប្រជាពលរដ្ឋដែលបេីកបរនៅលេីដងផ្លូវជៀសវាងចែកឱ្យគាត់យកទៅទុកចោលនៅគៀនជញ្ជាំងផ្ទះ៕

 

 

អត្ថបទដែលជាប់ទាក់ទង