ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្បាច់ចម្លាក់ និងរូបដំរី១គូរធ្វេីអំពីថ្ម ដែលបាននិងកំពង់ដំណេីរការសាងសង់ វត្តសំឡាញគឺជាការតាំងចិត្តរបស់ក្រុមការងារចុះជួយស្រុកសង្គមថ្មី

71

ព្រះវិហារ៖ ឯកឧត្តមមាសសុភាបានសម្តែងនូវការកោតសរសេីរចំពោះក្បាច់ចម្លាក់ និងរូបដំរី១គូរធ្វេីអំពីថ្ម  ដែលបាននិងកំពង់ដំណេីរការសាងសង់ វត្តសំឡាញគឺជាការតាំងចិត្តរបស់ក្រុមការងារចុះជួយស្រុកសង្គមថ្មី

   ឯកឧត្តមមាសសុភាកោតសរសេីរបែបនេះនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះខណៈអញ្ជេីញចុះពិនិត្យតាមស្នាក់ការគណបក្សនៅស្រុកគូលែននិងស្រុកសង្គមថ្មី។

   លោក សំ លាងទ្រី ប្រធានក្រុមការងារខេត្ត ចុះជួយស្រុកសង្គមថ្មី បានអោយដឹងថា៖  នៅថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២២នេះឯកឧត្តមមាសសុភាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តព្រះវិហារបានអញ្ជេីញចុះពិនិត្យតាមស្នាក់ការគណបក្សនៅស្រុកគូលែននិងស្រុកសង្គមថ្មី។ ជាមួយនឹងការបន្តចុះពិនិត្យមេីលសកម្មភាពសាងសង់ខ្លោងទ្វារវត្តទក្សិណគីរី ហៅវត្តសំឡាញ

   ឯកឧត្តមក្នុងឱកាសនោះ ក៏បានមានប្រសាសន៍កោតសរសេីរចំពោះក្បាច់ចម្លាក់ និងរូបដំរី១គូរធ្វេីអំពីថ្ម  ដែលកំពង់ដំណេីរការសាងសង់នៅពេលនេះគឺជាការតាំងចិត្តរបស់ក្រុមការងារចុះជួយស្រុកសង្គមថ្មី និងសប្បុរសជនមួយចំនួនទៀតចាត់ទុកជាសម្បត្តិវប្បធម៍ជាតិនិងជាមរតកសម្រាប់ប្រជាពលរដ្ឋភូមិសំឡាញឃុំភ្នំត្បែងមួយស្រុកសង្គមថ្មីខេត្តព្រះវិហារតរៀងទៅ៕

 

 

អត្ថបទដែលជាប់ទាក់ទង