ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតប្រធានាធិបតីកូឡុំប៊ី៖ ការបោះឆ្នោតនៅកម្ពុជា ដំណេីរការតាមគន្លងលិទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សប្រកប ដោយជោគជ័យ គួរឱ្យកត់សំគាល់

53

ភ្នំពេញ៖ នៅថ្ងៃចន្ទ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅទីបញ្ជាការស៉ីម៉ាក់ភ្នំពេញ លោក ហេង រតនា អគ្គនាយកស៉ីម៉ាក់ បានទទួលបដិសណ្ឋារកិច្ចស្វាគមន៍ដំណើរទស្សនកិច្ចរបស់ លោក Andrés Pastrana Arango អតីតប្រធានាធិបតី នៃសាធារណរដ្ឋកូឡុំប៊ី និងបច្ចុប្បន្នជាប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ ក្នុងដំណើរទស្សនកិច្ចរបស់លោកក្នុងកំឡុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។

ឆ្លៀតឱកាសស្នាក់នៅកម្ពុជា និងស្របពេល នេះអង្គភាពស៉ីម៉ាក់កំពុងតែផ្តល់ការហ្វឹកហ្វឺន ជំនាញសកម្មភាពមីនដល់កងទ័ពកូឡុំប៊ីដែលគាំទ្រដោយជំនួយJICA។

លោកអតីតប្រធានាធិបតី ឆ្លៀតឱកាសធ្វើទស្សនកិច្ចក្នុងថ្ងៃនេះ ដើម្បីសួរសុខទុក្ខកងទ័ពកូឡុំប៊ីដែលកំពុងស្នាក់នៅហ្វឹកហ្វឺននៅកម្ពុជា និងដើម្បីសំដែងការអរគុណចំពោះរាជរដ្ឋាភិបាល ដែលបានជួយផ្តល់បទពិសោធន៍នៃការដោះស្រាយវិបត្តិសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលប្រទេសនិងប្រជាជនកូឡុំប៊ី កំពុងប្រឈមមុខយ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមស៊ីវិលជាង៥០ឆ្នាំ។

លោកអតីតប្រធានាធិបតី ក៏បានរំលឹកអំពីការពិភាក្សានិងសំណេះសំណាលជាមួយសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ផងដែរ ក្នុងការដោះស្រាយវិបត្តិនិងការកសាងសន្តិភាពនៅកម្ពុជា។ លោកអតីតប្រធានាធិបតី មានការកោតសរសើរចំពោះសមិទ្ធផលរីកចម្រើនយ៉ាងធំធេងក្រោមការដឹកនាំរបស់សម្តេចតេជោ ជាពិសេសបានរំលឹកថា សម្តេចតេជោ បានដឹកនាំស្តារនិងអភិវឌ្ឍន៍ទីក្រុងភ្នំពេញពីមានមនុស្សតែប្រមាណជាង៧០នាក់ក្នុងខែមករា ឆ្នាំ១៩៧៩ និងបច្ចុប្បន្នមានចំនួនជិត៣លាននាក់។

ជាមួយគ្នានេះដែរ ការបោះឆ្នោតនៅកម្ពុជាបានដំណេីរការតាម គន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សប្រកប ដោយជោគជ័យគួរឱ្យកត់សំគាល់។

សូសូមបញ្ជាក់ថា លោក Andrés Pastrana Arango ជាអតីតប្រធានាធិបតីប្រទេសកូឡំប៊ី នៅឆ្នាំ១៩៩៨-២០០២ ហេីយឪពុករបស់លោក ក៏ជាអតីតប្រធានាធិបតីកូឡំប៊ីនៅឆ្នាំ១៩៧០-១៩៧៤ ។ ប្រទេសកូឡំប៊ីបច្ចុប្បន្នមានប្រជាជនចំនួនជាង ៥០លាននាក់ និងជាប្រទេសមួយលឿនជឿននៅអាមេរិកខាងត្បូង៕

អត្ថបទដែលជាប់ទាក់ទង